អាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រួសារ បានកំពុងស្វែងរកនាំខ្លួន បុរសម្នាក់ឈ្មោះ អ៊ូច វិបុល ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ នៅភូមិស្នូលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលបានរត់គេច ពីមណ្ឌលចត្តាឡីស័ក ទៅតាមស្រីស្នេហ៍។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថាៈ ឈ្មោះ អ៊ូច វិបុល ភេទប្រុស អាយុ ២៥ឆ្នាំ
បានរត់គេចវេះ ពីមណ្ឌលចត្តាឡីស័ក អគារមហាវិទ្យាល័យ សុខាភិបាល នៃសាកលវិទ្យាល័យជាតិ មានជ័យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកអភិបាល ក្រុងសិរីសោភ័ណ បានបញ្ជាក់ថាៈ បុរសនេះ ជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវស្នាក់នៅ ធ្វើចត្តាឡីស័ក នៅទីនោះ ជាមួយប្រពន្ធ ដែលមកជាមួយ
ប៉ុន្តែ ក្រោយពីបានទាក់ទងគ្នានឹងស្រីស្នេហ៍ ក៏បានរត់គេចចេញ ពីមណ្ឌល និងក៏រត់ចោលប្រពន្ធ ជាទីស្រឡាញ់ថែមទៀត។ ហេតុនេះ បើបងប្អូនណា មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច បានឃើញសូមរាយការណ៍ និងឃាត់ខ្លួនជាបន្ទាន់៕
ប្រភព៖ កម្ពុជាថ្មី