ព្រៃផ្សៃណាស់! នាយរងប៉ុស្ដិ៍បា ញ់ស ម្លា ប់នាយប៉ុស្តិ៍ចុងព្រិច និងបា ញ់ស ម្លា ប់នគរបាលម្នាក់ទៀតក្រោយមកបា ញ់សម្លា ប់ខ្លួនឯងតាមក្រោយបន្ទាប់ពី

ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យបានដឹងថានៅ វេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើងនៅប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច)ស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បង្កឡើងដោយឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥

បានយកអាវុធប្រភេទAk ៤៧ បា ញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ចំពោះ ធ្លាយពោះវៀនចេញក្រៅ បណ្តាលអោយ ស្លា ប់មួយរំពេច «មូលហេតុមេប៉ុស្តិ៍ឃាត់មិនអោយយកអាវុធចេញពីអង្គភាព»។សមត្ថកិច្ចបានបន្តថាក្រោយមកជនដៃដល់បានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកអ /ឯ ស្រេង រាសី ប្រុសអាយុ49ឆ្នាំ នាយផ្នែកស៊ើបការ បានដឹងព័ត៏៊៌មានក៏ជិះរថយន្ត

ទៅរកដើម្បីដកយកអាវុធ ស្រាប់តែបើករថយន្តទៅទិសខាងលិច បានពីរគីឡូម៉ែត្រពីផ្លូវជាតិ៦៧(តាមផ្លូវយុទ្ធសាស្ត្រ) ស្រាប់តែជួប ជនដៃដល់(អុំ ឈយ) ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយកអាវុធ ស្រាប់តែជនដៃដល់បា ញ់ចំនួន០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ ទៅលើឈ្មោះ ស្រេង រាសី ភេទប្រុស អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល៩០៥ បណ្តាលអោយរបួសធ្ងន់បញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លា ប់។

ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ដល់មុខ ផ្ទះមេភូមិជើងភ្នំ ក៏បា ញ់ខ្លួនឯងចំនួន០២គ្រាប់ ក្រោមចង្កា ធ្លាយទៅក្បាល បណ្តាលអោយ ស្លា ប់នៅនឹងកន្លែង។មូលហេតុ ជនដៃដល់ផឹកស្រាស្រវឹង កន្លងមកធ្លាប់កើតជំងឺសរសៃប្រាសាទ។បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

Add Comment

%d bloggers like this: