កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់បានធ្វើការបង្ហោះវីដេអូថាប្រសាទអង្គរវត្តមិនមែនជារបស់ខ្មែរនោះទេ ដែលករណិនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។
ជាក់ស្តែងក្រោយពីមានការរិះគន់យ៉ាងសំបើមពីមហាជន ពេលនេះលោក ផែង វណ្ណៈបានធ្វើការបង្ហាញពីអត្តសញ្ញាណរបស់បុរសដែលបានអះអាងថាប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរនោះទេ។
ចំពោះអត្តសញ្ញាណរបស់បុរសនោះគឺឈ្មោះ ញ៉ែល ភារី នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយពេលនេះមហាជនក៏កំពុងតែសំណូមពរឱ្យសមត្ថកិច្ចខេត្តត្បូងឃ្មុំធ្វើការហៅបុរសខាងលើមកធ្វើការសាកសួរផង។
ខ្លឹមសាររបស់លោក ផែង វណ្ណៈបានឲ្យដឹងថា៖ «ស្គាល់ហេីយយុវជនដែលផុសវីដេអូថាប្រាសាទអង្គវត្តមិនមែនជារបស់ខ្មែរនោះ មានឈ្មោះ ញ៉ែល ភារី នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ សូមឲ្យសមត្ថកិច្ចខេត្តត្បូងឃ្មុំហៅមកធ្វើការសាកសួរផង!»