កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពី រថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។
រថយន្តកែច្នៃមួយនេះត្រូវបានគេប្រទះឃើញពេលយកទៅធ្វើឆៀកត្រួតពិនិត្យបច្ចេកទេស ហើយមន្ត្រីនៃមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ បានធ្វើការបញ្ជូនឯកសារទៅក្រសួងដើម្បីធ្វើការត្រួតពិនិត្យ។ ជាលទ្ធផលរថយន្តកែច្នៃចេញពីរថយន្ត Camry 1992 នេះត្រូវបានក្រសួងបដិសេធមិនផ្តល់ការធ្វើឆៀកឡើយព្រោះតែវាខុសបច្ចេកទេស និងមានបញ្ហាកម្មសិទ្ធបញ្ញាថែមទៀតផង។
គួររំលឹកផងដែរថា មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពីរថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។
ចំណែកនៅព្រឹកនេះវិញឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះសរសើរថា៖ “ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ។ នេះជារថយន្តដែលជាស្នាដៃកូនខ្មែរ បន្ទាយមានជ័យ យករថយន្តចាស់ សេរី ១៩៩២-៩៣ មកកែច្នៃ ជារថយន្តទំនេីប (ជាងឈួន សុផាន់ ០៩២២២២ ០០០)ចំការ តាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃ២៧ខែ សីហា ២០២០”។
គួរបញ្ជាក់ថាបើតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ឈួន រីយ៉ា និងជាម្ចាស់រថយន្តផងបានរៀបរាប់ថា៖ “ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ”។ ទាក់ទងនឹងការកែច្នៃពីរថយន្ត Toyota Camry ស៊េរីឆ្នាំ 1992 មកជារថយន្តស្ព័រដ៏ទំនើបនេះ ម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយថា ចំណាយអស់ថវិកាប៉ុន្មាននោះទេ៕