មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបុរសនោះបានធ្វើការចាប់បង្ខំរំ លោ ភទៅលើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ តែមិនបានសម្រេចនៅត្រង់ចំណុចស្ពានមួយកន្លែង។
ដែលករណីខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២ កញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពេលឪពុកម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យចាប់ខ្លួនតែម្តង។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះពៅ ពឿត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ ។
ហើយនៅមុនពេលកើតហេតុនាងបានទៅវត្តក្នុងរដូវបុណ្យកាន់បិណ្ឌកាលពីយប់ថ្ងៃទី២ កញ្ញា ឆ្នាំ២០២០ ជាមួយជីដូនឈ្មោះលោកយាយម៉ៅ ខណៈនោះលោកយាយជាប់រវល់ស្តាប់លោកសូត្រធម៍សិន ដោយប្រាប់ចៅថា ឱ្យចៅឡើងជិះម៉ូតូទៅផ្ទះយាយជាមួយឈ្មោះពៅ ពឿត មុនទៅ ចាំយាយស្តាប់លោកសូត្រធម៍ចប់ យាយនឹងទៅតាមក្រោយ។
ក្រោយពេលជនសង្ស័យឌុបនាងមកដល់ចំណុចស្ពានមួយកន្លែង ជនសង្ស័យក៏បានធ្វើជារលត់ម៉ូតូ ហើយក៏បានឈប់ម៉ូតូ រួចដើរទៅនោម ឃើញដូចនេះនារីរងគ្រោះក៏បានចុះពីលើម៉ូតូដែរ ស្រាប់តែជនសង្ស័យស្ទុះមកឱបនាង ដោយគំរាមថា បើហ៊ានស្រែកនឹងផ្តាច់ជីវិតចោល ។
ភ្លាមៗនោះ ជនសង្ស័យបានចាប់សំរាតសម្លៀកបំពាក់ និងបំរុងចាប់បង្ខំដែរ ប៉ុន្តែមិនបានសម្រេច ដោយសារនាងបានស្រែកខ្លាំងៗ និងប្រឹងរើបំរះរួច ហើយរត់ទៅផ្ទះយាយវិញ បន្ទាប់មកនាងបានប្រាប់ឪពុកម្តាយឱ្យដឹង ទើបដាក់ពាក្យប្តឹងចូលទៅអធិការស្រុកត្រពាំងប្រាសាទតែម្តង។
ប៉ូលីសអធិការស្រុកត្រពាំងប្រាសាទបានឱ្យដឹង ក្រោយពីបានទទួលនូវពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរួចមក សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងហៅជនសង្ស័យមកធ្វើការសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់នាងដូចពាក្យចោទប្រកាន់មែន ។
យោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនិតិជន នៃស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យចាត់ការទៅតាមនីតិវិធីច្បាប់៕