មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅម៉ោងប្រមាណ ០១និង៣០នាទីទៀបភ្លឺ មានបុរសម្នាក់បានធ្វើស ម្លា ប់ខ្លួនឯង (ច ងក) និងទ្រើងត្រឡាចដោយយកខ្សែអង្រឹងទៅច ងកភ្ជាប់ និងទ្រើងត្រឡាចបណ្ដាលឲ្យស្លា ប់បាត់បង់ជី វិ ត។
ដែលហេតុការណ៍បានកើតឡើងស្ថិតនៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ហើយដែលជនរងគ្រោះនោះមានឈ្មោះថា ហុន ហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តឱ្យដឹងថា ជនរងគ្រោះបានធ្វើសកម្មភាពយកខ្សែរអង្រឹងប្រវែង ០,៥០ម៉ែត្រ នៅមុខផ្ទះយកទៅចងភ្ជាប់នឹងទ្រើងត្រឡាចខាងកើតផ្ទះចម្ងាយ ៥,២០ ម៉ែត្រ យកធុងស្ពេតត្រូឈរពីលើរួចច ងកតែម្ដង។
បន្ទាប់មកអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សួង គ្រូពេទ្យជំនាញ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លា ប់ដោយច ងកស ម្លា ប់ខ្លួន ឯងពិតប្រាកដមែន៕