Pablo Escobar ជាមេជួញដូរគ្រឿ ងញៀ នដ៏ល្បីល្បាញម្នាក់និងជាអ្នករត់ពន្ធកូកាអ៊ីនម្នាក់ក្នុងចំណោមឧក្រិដ្ឋជនដែលល្បីបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ហើយគាត់ក៏ជាមេគ្រឿ ងញៀ នដែលមានបំផុតម្នាក់ផងដែរ ។ ហើយនេះគឺរឿងរ៉ាងពិតទាំង ១១ ដែលអ្នកមិនធ្លាប់បានដឹងអំពីបុរសម្នាក់នេះ។
១ Pablo Escobar មានរហ័សនាមថា “El Patron”
២ គាត់បានរកចំណូលបានជាច្រើនពីអាជីវកម្មផ្លូវងងឹតគឺរហូតដល់ទៅ ៤២០ លានដុល្លារក្នុងមួយសប្ដាហ៍ ឬ ២២ពាន់លានដុល្លារក្នុង ១ ឆ្នាំ រហូតគាត់ក្លាយជាអ្នកជួញដូរគ្រឿ ងញៀ នមានបំផុតក្នុងលោក
៣ នៅចុងទសវត្សឆ្នាំ ១៩៨០ គាត់បានផ្គត់ផ្គង់កូកាអ៊ីន ៨០ ភាគរយនៃចំនួនកូកាអ៉ីនជ៉ំវិញពិភពលោក
៤ គាត់បានរត់ពន្ធគ្រឿ ងញៀ នប្រហែល ១៥ តោនទៅសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ។
៥ Escobar ត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីអន្ដរជាតិរបស់ទស្សនាវដ្ដី Forbes អស់រយៈពេល ៧ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៧ រហូតដល់ឆ្នាំ ១៩៩៣ ។ ហើយនៅឆ្នាំ ១៩៨៩ គាត់ត្រូវបានគេចុះបញ្ជីថាជាមហាសេដ្ឋីទី ៧ នៅលើពិភពលោក។
៦ អាចនិយាយបានមួយទៀតថា ជនជាតិអាមេរិចដែលបានប្រើកូកាអ៊ីន ៤ នាក់ក្នុងចំណោម ៥ នាក់ គឺជាកូកាអ៉ីនដែលផ្គត់ផ្គង់ដោយ “El Patron”
៧ លោក Escobar បានបាត់បង់ប្រាក់ចំណេញចំនួន ២,១ ពាន់លានដុល្លារក្នុងមួយខែៗ ដោយសារតែ កណ្ដុរស៉ី ការបំផ្លាញដោយសារតែទឹក ដុះផ្សិត និងការបាត់ខ្លះៗ ប៉ុន្តែនោះគ្រាន់តែជារឿងធម្មតាៗសម្រាប់ “ស្តេចនៃកូកាអ៊ីន” ប៉ុណ្ណោះ
៨ មួយខែៗគាត់ចំណាយប្រាក់អស់ប្រមាណជាង ២៥០០ ដុល្លារ ទៅលើកៅស៊ូកង ដើម្បីយកវាមកចងលុយរបស់គាត់
៩ មានថ្ងៃមួយគាត់បានដុតលុយ ២ លានដុល្លារដើម្បីក៉ំឲ្យកូនស្រីរបស់គាត់រងារ
នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០០៨ ជាមួយទស្សនាវដ្តី Don Juan កូនប្រុសរបស់ Escobar ដែលមានឈ្មោះ ថា Juan Pablo អាយុ ៣៨ ឆ្នាំដែលបានផ្លាស់ប្តូរឈ្មោះទៅជា Sebastián Marroquín បានរៀបរាប់អំពីជីវិតរស់នៅរបស់គាត់ជាមួយនឹងស្តេចកូកាអ៊ីន ។
យោងតាមសម្ដីរបស់ Marroquín បានឲ្យដឹងថា, មានពេលមួយគ្រួសារនេះកំពុងរស់នៅក្នុងកន្លែងលាក់ខ្លួននៅលើ ភ្នំ Medellín កូនស្រីរបស់លោក Escobar ដែលមានឈ្មោះថា Manuela មានអាការៈសីតុណ្ហភាពក្នុងរាងកាយចុះទាប លោក Escobar ក៏បានដុតលុយប្រមាណជាង ២ លានដុល្លារដើម្បីផ្ដល់កំដៅដល់កូនស្រី ។
១០ គាត់ត្រូវបានគេដាក់ឈ្មោះក្រៅថា “Robin Hood” បន្ទាប់ពីបានចែកចាយសាច់ប្រាក់ទៅឱ្យអ្នកក្រីក្រ , សាងសង់ផ្ទះសម្រាប់អ្នកគ្មានផ្ទះសម្បែង សាងសង់សហគមន៍កីឡាបាល់ទាត់ចំនួន 70 និងកសាងសួនសត្វ
១១ គាត់បានយល់ព្រមជាមួយនឹងរដ្ឋាភិបាលកូឡ៉ំប៊ីក្នុងការជាប់ពន្ធនាគារ ប៉ុន្តែគឺជាពន្ធនាគារប្រណិតដែលគាត់បានសាងសង La Catedral
ក្នុងឆ្នាំ 1991 លោក Escobar ត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារមួយដែលគាត់បានបង្កើតដោយខ្លួនឯងដែលគាត់បានដាក់ឈ្មោះថា “La Catedral” ។ នៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់គាត់ជាមួយរដ្ឋាភិបាលកូឡុំប៊ី លោក Escobar ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសអ្នកដែលអាចជាប់គុកជាមួយគាត់ ហើយនរណាដែលត្រូវធ្វើការនៅក្នុងពន្ធនាគារ។ ម្យ៉ាងវិញទៀត គាត់ក៏អាចបន្តដំណើរការអាជីវកម្ម Cartel របស់គាត់និង ទទួលភ្ញៀវជាធម្មតា។
La Catedral ត្រូវបានគេបំពាក់ដោយទីលានបាល់ទាត់ កន្លែងអាំងសាច់ និង រានហាល ហើយវាស្ថិតនៅក្បែរបរិវេណផ្សេងទៀតដែលគាត់បានកសាងសម្រាប់គ្រួសាររបស់គាត់។ ដូចគ្នានេះដែរអាជ្ញាធរកូឡុំប៊ីមិនត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងចម្ងាយ 3 ម៉ាយល៍ពីគុករបស់គាត់នោះទេ៕
ប្រភពសំខាន់ ៖ Business Insider