ស្ត្រីវ័យ ២២ឆ្នាំម្នាក់ ត្រូវបានគេចាប់ខ្លួនកាលពីម្សិលមិញនេះ បន្ទាប់ពីនាងបានស ម្លា ប់ស្ត្រីជាជាងកាត់សក់វ័យចំណាស់ម្នាក់ ដោយសារតែគាត់កាត់សក់ឱ្យនាងមិនស្អាត។
ស្រីជាជនដៃដល់មានឈ្មោះថា Araya Sra-On កំពុងប្រឈមមុខនឹងបទល្មើសស ម្លា ប់ និងប្ល ន់យកទ្រព្យសម្បត្តិ ពីព្រោះស្ត្រីដៃដល់ក៏បានលួចគ្រឿងអលង្ការពីខ្លួនស្ត្រីចំណាស់ផងដែរ។
ប៉ូលីសបាននិយាយថា Araya Sra-On បានសារភាពថា នាងបានស ម្លា ប់លោកយាយ Banyat Kanthong អាយុ ៧៤ឆ្នាំ នៅឯហាងរបស់គាត់នៅស្រុក Phitsanulok ដោយសារគាត់កាត់សក់ឱ្យមិនស្អាតដូចចិត្ត។
ស ពរបស់លោកយាយ Banyat Kanthong ត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងហាង ដោយកូនប្រសារអាយុ ៤៦ឆ្នាំ របស់គាត់ឈ្មោះថា Manat Kanthongchuchok ។
ប៉ូលីសបាននិយាយថា ស ពស្ត្រីរងគ្រោះពោរពេញដោយឈា ម ហើយ-ក របស់គាត់មានស្នាមចាក់ជ្រៅដល់ទៅ ១៥ សង់ទីម៉ែត្រ។ ប៉ូលីសបាននិយាយថា ខ្សែក ខ្សែដៃ និងចិញ្ចៀន បានបាត់ពីខ្លួនគាត់ផងដែរ។
យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មានស្ត្រីម្នាក់បានដើរចូលទៅក្នុងហាង ហើយឈ្លោះប្រកែកជាមួយលោកយាយ Banyat ។ ស្ត្រីនោះបានចាកចេញ ហើយបានជិះម៉ូតូពណ៌ក្រហមចេញទៅបាត់។ ខណៈពេលនេះប៉ូលីសកំពុងប្រមូលភ័ស្តុតាង និងស៊ើបអង្កេតបន្ថែមទៀត៕
ប្រភព Khmernote