ច្បាស់ហើយ! នារីជនជាតិកូរ៉េដែលបានធ្លាក់ស្លា ប់ពីលើអាគាររាប់សិបជាន់នោះ ដឹងមូលហេតុច្បាស់ពិតជាគួរឱ្យហួសចិត្តណាស់

 

នារីជនជាតិកូរ៉េម្នាក់ បានលោតស ម្លា ប់ខ្លួន ពីលើអាគារ ខន់ដូ យីហោSKY LAR ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ៤១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចបង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ។

 

 

សមត្តកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ JANG HEYIYOUNG ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិកូរ៉េ និងជាអ្នកទេសចរណ៍ ស្នាក់នៅក្នុងខន់ដូ កើតហេតុ បន្ទប់លេខ២៤~០៥ ជាន់ទី២៤ ។

 

 

តាមសង្សាជនរងគ្រោះ ឈ្មោះ LI CHEN ភេទប្រុស ជនជាតិចិននិយាយប្រាប់សមត្ថកិច្ចថា ខ្លួននិងសង្សា(នារីរងគ្រោះ ) បានមកជួលរស់នៅខន់ដូនេះ បានប្រហែលជិត៤ខែមកហើយ ។

 

 

នៅមុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច ខ្លួនបានចាកចេញទៅធ្វើការលុះម៉ោងជិត១១យប់ បានត្រឡប់មកវិញ មិនឃើញសង្សា ក៏តាមរកឃើញ ស​ ពនៅខាងក្រោម ក្នុងដីឡូតិ៍ជាប់ខន់ដូនេះ ។ បុរសនោះនិយាយថា នារីរងគ្រោះប្រើប្រាស់ ថ្នាំញៀ នជាប្រចាំ ។

 

 

តាមការសន្និដ្ឋាន របស់លោកឧកញ៉ាបណ្ឌិត នង សុវណ្ណរត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ និង នគរបាលការិយាល័យបច្ចេកទេស កោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នារីរងគ្រោះ ពិតជាធ្វើអ ត្តឃា ត លោតចុះមកពិតប្រាកដមែន៕

Add Comment

%d bloggers like this: