កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងខណៈដែលផលិតកម្មសាន់ដេរ ដែលជាផលិតកម្មធំមួយនៅក្នុងប្រទេសកម្ពុជាបានចេញនូវបទចម្រៀងថ្មីមួយ ដែលបទចម្រៀងនោះបានធ្វើឱ្យមានការរិះគន់យ៉ាងសំបើមទៅលើផលិតកម្មខាងលើ។
នៅលើបណ្តាញសង្គម ប្រធានបទនៃបទចម្រៀងថ្មីរបស់ផលិតកម្មសាន់ដេ ដែលមានចំណងជើងថា «ស្រលាញ់ BTS ពេញបេះដូង» បកស្រាយដោយកញ្ញា ម៉ានីតា ដែលបទចម្រៀងនេះត្រូវបានបញ្ចេញជាផ្លូវការនៅលើហ្វេសបុកកាលពីរយៈពេល១ម៉ោងមុននេះ។
ក្រោយពីបទនេះត្រូវបានបង្ហោះជាផ្លូវការភ្លាម ស្រាប់តែមានមតិមហាជនរិះគន់យ៉ាងខ្លាំងទៅលើចម្រៀងមួយបទខាងលើ ខណៈដែលអត្ថន័យរបស់ចម្រៀងនេះហាក់ដូចជាលើកតម្កើងតារាបរទេសពេក ដែលមើលទៅមិនសាកសមទាល់តែសោះ។
គួរបញ្ជាក់ផងដែរថាចម្រៀងមួយបទដែលមានចំណងជើងថា “ស្រឡាញ់ BTS ពេញបេះដូង” អត្ថន័យរៀបរាប់ពីក្មេងស្រីម្នាក់ដែលមានចិត្តស្រលាញ់តារាចម្រៀង កូរ៉េ គឺក្រុម BTS រហូតដល់ថ្នាក់សូម្បីតែពេលរៀន ក៏មើលរូប BTS ផងដែរ។