ប្រិយមិត្តបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការអាសូរជាខ្លាំង ក្រោយដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះក្មេងប្រុសម្នាក់ ដោយគាត់បានទទួលមរណភាពទាំងវ័យក្មេង ពិតជាសង្វេគគួរឲ្យអាណិតខ្លាំងណាស់។
ក្នុងនោះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Horng Salons ត្រូវជាម្តាយ ស ព ក្មេងប្រុសរូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុ ក ក្ដួ ល ថា៖«អោយម៉ាក់ធ្វើម៉េចទៅ កូនមាសម្តាយ អោយម៉ាក់រស់នៅយ៉ាងម៉េច
កូនល្អកូនឆ្លាតរបស់ម៉ាក់ទ្រូងម្តាយខ្ទេចខ្ទី អស់ហើយ ម្តាយដ៏សែនអន់ម្នាក់នេះមើលថែកូនមិនបានល្អ អោយកូនទៅឆ្ងាយម៉ាក់ ឆ្ងាយមិនត្រលប់មកវិញ ម៉ាក់សុំបួ ង សួងអោយកូន កើតជាតិណាណា ជួបតែសំណាងល្អ អាយុវែងកុំអោយដូចជាតិនេះ មួយលានសុំទោសកូនប្រុសសំលាញ់ចិត្តម៉ាក់»។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Socheata Vann ដែលត្រូវជាសាច់ញាតិរបស់ ស ព ក្មេងប្រុសរូបនេះបានមានការបញ្ជាក់ឲ្យដឹងថា៖«ក្មួយរបស់ខ្ញុំដែលគាត់បានថតជាមួយនឹងខ្ញុំកាលពីព្រឹកមិញហ្នឹង ហើយឥឡូវនេះគាត់បានទទួលមរណភាពហើយ
ដោយហេតុ ល ង់ ទឹកនៅសួនទឹកសុីដនីពីរ។ សូមវិញ្ញាណក្ខន្ធក្មួយទៅកាន់សុគិតភពចុះក្មួយសំណប់ចិត្តពូ R I P ជាតិណាៗប្រាថ្នាសុំជួបក្មួយគ្រប់ៗជាតិ»។ប្រភព៖ហ្វេសប៊ុក