មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលលោក ផែង វណ្ណៈ បានអះអាងថាមានករណីឃុបឃិតគ្នា ដើម្បីធ្វើការលាក់បាំងព័ត៌មានចំពោះសម្តេចក្រឡាហោម ស ខេង អស់រយៈពេលជាង២ ឆ្នាំ ដែលការអះអាងនេះបានបង្ហោះផ្សាយនៅលើផេករបស់លោក ផែង វណ្ណៈ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមការឱ្យដឹងពីសំណាក់លោក ផែង វណ្ណៈ បានឱ្យដឹងថា លោកតា អ៉ិន ឆេង អាយុ ៨៥ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្ត កណ្ដាល បានរងនូវអំពេីអយុត្តិធម៌ពីសំណាក់ មន្ត្រីមូលដ្ឋានភូមិឃុំ ដែលឃុបឃិតគ្នាយកដី និង ផ្ទះរបស់គាត់ ដែលរស់នៅតាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្នដាក់ជា សម្បត្តិរដ្ឋ ។
ដោយមេីលឃេីញអំពីទង្វេីមន្រ្តីមូលដ្ឋានថោកទាបបែបនេះ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ លោកតា អ៉ិន ឆេង បានដាក់ពាក្យសុំអន្តរាគមន៍ទៅ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ។ បន្ទាប់មកនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានធ្វើលិខិតមួយគោរពស្នេីសុំគោលការណ៍ពីសម្ដេចក្រឡាហោម ស ខេង
ដេីម្បីកាត់ដី និង ផ្ទះនោះ ប្រគល់ជូនលោកតា អ៉ិន ឆេង វិញ ព្រោះលោកតា អ៉ិន ឆេង បានកាន់កាប់ និង រស់នៅលេីដី និង ផ្ទះនោះតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ ។ ប៉ុន្តែចាប់តាំងពី លិខិតរបស់ ឯកឧត្តម អភិបាលខេត្តកណ្ដាល ទៅដល់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះគឺមានរយៈពេលជាង ២ឆ្នាំ ហេីយ មិនទាន់ឃេីញ ក្រសួងមហាផ្ទៃ ឆ្លេីយតបនៅឡេីយទេ ។
លោកតា អ៉ិន ឆេង បានគោរពស្នេីសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌អោយគាត់ដោយក្ដីអនុគ្រោះ ។