យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មានករណីរឿងរ៉ាវដ៏គួរឲ្យសង្វេគរបស់ស្រ្ដីម្នាក់ ដែលទើបតែសម្រាលកូនបាន៤ថ្ងៃ មានអាការៈប្រកាច់រហូតដល់ស្លា ប់ ទៅចោលកូន៤នាក់ ឲ្យនៅកំព្រាឯកាគ្មានទីពំនឹង។
នារីវ័យក្មេងដែលបានស្លា ប់នោះមានឈ្មោះ Pasarawadee (Sanguan Surname) ដោយនាងបានសម្រាលកូនទើបតែបាន៤ថ្ងៃប៉ុណ្ណោះ ក្រោយពីនាងសម្រាលហើយកូនរបស់នាងត្រូវបានពេទ្យយកទៅដាក់នៅក្នុងកែវ ដោយកូនរបស់នាងមានអាការៈខ្សោយខ្លាំង
ចំណែកនាងក៏ត្រូវបានពេទ្យអនុញ្ញាតឲ្យទៅផ្ទះ ទាំងដែលសុខភាពនាងក៏ខ្សោយ គ្មានកម្លាំងកំហែងដែរ ស្រាប់តែមកដល់ថ្ងៃទី០៣ ខែកញ្ញា នាងស្រាប់តែមានអាការៈប្រកាច់រហូតដល់ស្លា ប់ភ្លាមៗ ដោយកូនតូចរបស់នាងដែលទើបតែនឹងកើតនៅពុំទាន់បានបៅទឹកដោះដំបូងរបស់នាងឡើយ។
ទោះបីជាការស្លាប់របស់នាងគឺជាអាថ៌កំបាំងក៏ដោយ ប៉ុន្តែខាងក្រុមគ្រួសាររបស់នាងរង់ចាំលទ្ធផលវិនិច្ឆ័យពីខាងមន្ទីរពេទ្យ ដើម្បីដឹងឲ្យច្បាស់ពីមូលហេតុនៃការស្លាប់នេះ ៕
ប្រភព KBN News