អស់ពីករណីនៅភ្នំពេញ នៅកណ្តាលក៏បានករណីប្តីរត់ដេញតាមចាក់ស ម្លា ប់ប្រពន្ធ ទើបស ម្លា ប់ខ្លួនជាក្រោយ ឯមូលហេតុគឺដោយសារតែ

 

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលផ្ទួនៗគ្នាបានកើតឡើងខណៈដែលមានករណីបុរសជាប្ដីបានចាក់ប្រពន្ធបណ្ដាលឱ្យស្លា ប់នៅនឹងកន្លែងកើតហេតុ រួចក៏អា រ.កស ម្លា ប់ខ្លួនឯង តែត្រូវបានជួយសង្គ្រោះទាន៉ពេលវេលា។

 

 

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២០៖២៥នាទី ព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

 

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។

 

 

ហើយមុនពេលដែលពួកគេចែកផ្លូវគ្នា ប្ដីប្រពន្ធទាំងពីរនាក់នេះមានកូនប្រុសស្រីចំនួន ២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ ហើយមូលហេតុដែលនាំឱ្យមានករណីនេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យប្រច​ ណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួន។ ចំពោះករណីនេះផងដែរ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

Add Comment

%d bloggers like this: