មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីប្តីចាក់ស ម្លា ប់ប្រពន្ធទៀតហើយ ដែលលើកនេះបានកើតឡើងនៅក្នុងវង់ផឹកស៉ី បន្ទាប់មកបុរសជាប្តីអា រ.ក ស ម្លា ប់ខ្លួនឯងតាមក្រោយ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្ដ្រីរងគ្រោះដែលត្រូវសង្សាអា រ.កស ម្លា ប់ នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេតាមអនឡាញ។
ចំណែកឯជនដៃដល់ដែលអា រ.ក ស ម្លា ប់សង្សាខ្លួនឯងរួចចា ក់ស ម្លា ប់ខ្លួនតាមក្រោយនេះ ឈ្មោះ ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង១៧នឹង២០នាទីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះ(សព)ឈ្មោះ វង្ស ម៉ាលីដា បាននាំប្អូនប្រុសម្នាក់ឈ្មោះ វង្ស សិរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ បើកកង់បីឥណ្ឌា ឌុបគ្នាមកប្រមូលអ៊ីវ៉ាន់ របស់ជនរងគ្រោះដឹកចេញពីផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលនោះជនរងគ្រោះ បានរើអ៊ីវ៉ាន់ដាក់លើម៉ូតូកង់បីឥណ្ឌារួចហើយ បានរៀបតុ ផឹកស៊ីលាគ្នា ជាមួយជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា (ត្រូវជាសង្សារបស់ជនរងគ្រោះ ដែលបានស្រលាញ់គ្នារយៈពេលប្រហែល១០ឆ្នាំមកហើយ ទើបតែបែកគ្នា រយៈពេលកន្លះខែ) ការផឹកស៊ីនោះ ជនរងគ្រោះ និងជនសង្ស័យបានហៅមិត្តភក្តិមកចូលរួមថែមទៀត មានគ្នាទាំងអស់ចំនួន០៥នាក់
ទី១-ជនរងគ្រោះ ទី២-ជនសង្ស័យ ទី៣-ឈ្មោះ នុត សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ (មិត្តភក្តិរបស់ជនរងគ្រោះ). ទី៤-ឈ្មោះ វង្ស សេរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ), ទី៥-មិនស្គាល់ឈ្មោះ ភេទប្រុស (មិត្តភក្តិរបស់ ជនសង្ស័យ) ។
ពេលផឹកស៊ី ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយនឹងប្អូនជនរងគ្រោះផឹកស្រាក្រហម ចំណែក០២នាក់ទៀត ផឹក ស្រាបៀរ លុះដល់ម៉ោងកើតហេតុ(ម៉ោង៦និង១៥នាទីព្រលប់) ជនរងគ្រោះបានឱ្យប្អូនប្រុសឈ្មោះ វង្ស សេរីរតនៈ ដឹកអ៊ីវ៉ាន់យកទៅទុកសិន ហើយមិត្ត ភក្តិរបស់ជនសង្ស័យម្នាក់ទៀត ក៏បានចេញទៅបាត់ដែរ
នៅសល់តែជនរងគ្រោះ និងជនសង្ស័យ ជាមួយឈ្មោះ នុត សុជាតា ហើយឈ្មោះ នុត សុជាតា ក៏បានដើរទៅចៀនត្រីនៅកន្លែងដាំស្លខាងក្រោយ ស្រាប់តែឮសូរសំឡេងប្រាវ ក្រឡេកមើលមកឃើញជនរងគ្រោះដេកផ្កាប់មុខ នៅក្នុងថ្លុ កឈា ម ហើយជនសង្ស័យកំពុងតែកាន់កាំ បិតធ្វើ សកម្មភាពចា ក់លើខ្លួនឯង(ជនសង្ស័យ) បណ្តាលឱ្យដួលដេកនៅលើថ្លុ កឈា មទាំង០២នាក់ ។
បន្ទាប់មក ឈ្មោះ នុត សុជាតា ក៏បានរត់ចេញទៅខាងក្រៅស្រែកឆោឡោឲ្យអ្នកជិតខាង ហើយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅជួយ អន្តរាគមន៍ នាំជនសង្ស័យទៅសង្គ្រោះនៅគ្គីនិកសួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រួចបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃ ហើយបានរាយការណ៍ទៅការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យ តុលាការ ឲ្យចុះមកសហការពិនិត្យស ពជនរងគ្រោះ ។