ស្ដ្រីរងគ្រោះដែលត្រូវសង្សាអា រ.កស ម្លា ប់ នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេតាមអនឡាញ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ដែលអា រ.ក សម្លាប់សង្សាខ្លួនឯងរួចចា ក់ស ម្លា ប់ខ្លួនតាមក្រោយនេះ ឈ្មោះ ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីប្តីចាក់ស ម្លា ប់ប្រពន្ធទៀតហើយ ដែលលើកនេះបានកើតឡើងនៅក្នុងវង់ផឹកស៉ី បន្ទាប់មកបុរសជាប្តីអា រ.ក ស ម្លា ប់ខ្លួនឯងតាមក្រោយ។
ដែលហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលននេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរីលឹម ឈាងហោចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពបឋមពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាក់ស ម្លា ប់ប្រពន្ធភ្លាម បុរសជាប្តីបានអា រ.ក ស ម្លា ប់ខ្លួនឯង ប៉ុន្តែគ្រាន់តែដាច់បំពង់ក មិនទាន់ស្លា ប់ទេ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ចាក់សម្លាប់ខ្លួនតាមក្រោយមិនបានសម្រេចនោះទេ ពោលគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។
យោងតាមការសាកសួររបស់អ្នកសារព័ត៌មាន ទៅលើមិត្តភ័ក្ររបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ព្រោះប្រច័ណ្ឌនារីរងគ្រោះដែលមានសម្រស់ស្អាត។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យទៅលើសាកសពរបស់នារីរងគ្រោះផងដែរ៕