ច្បាស់ហើយ! ករណីយុវជនបើករថយន្ដ ម៉ាក LEXUS GS300 បុកស្ដ្រីម្នាក់ ហើយចុះទៅចាយតប់នោះ តាមពិតទៅពួកគេទាំង២នាក់ត្រូវជា

 

ឃ្លីបវីដេអូ ដែលបានបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook ពីករណីយុវជនបើករថយន្ដ ម៉ាក LEXUS GS300 ស្លាកលេខ 2BF-9937 បុកស្ដ្រីម្នាក់ ហើយចុះទៅចាយតប់បន្ថែមទៀត នៅខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាករណីជម្លោះរវាងកូនដើម និងម្ដាយចុង។

 

 

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ភាគីទាំងពីរត្រូវសមត្ថកិច្ចហៅមកសួរនាំ និងបានធ្វើកិច្ចសន្យាព្រមព្រៀងសម្របសម្រួលដើម្បីបញ្ចប់វិវាទហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

 

 

ជនបង្កជាកូនចុងឈ្មោះ វ៉ាង រតនា អាយុ២៣ឆ្នាំ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ម្ដាយបង្កើតឈ្មោះ វ៉ាង រតនា។
ចំណែកស្រ្តីរងគ្រោះជាម្ដាយចុង ឈ្មោះ ឆាយ ស៊ីណេត។

 

 

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ឲ្យដឹងថា ភាគីទាំងពីរត្រូវសមត្ថកិច្ចហៅមកសួរនាំ និងបានធ្វើកិច្ចសន្យាព្រមព្រៀងសម្របសម្រួលដើម្បីបញ្ចប់វិវាទហើយ។ ប៉ុន្តែមិនបានចូលមកបំភ្លឺនោះឡើយ។

 

 

នៅចំពោះមុខសមត្ថកិច្ច ស្រ្តីរងគ្រោះជាដើមបណ្ដឹង និងជាម្ដាយចុងឈ្មោះ ឆាយ ស៊ីណេត និងម្ដាយបង្កើតរបស់ជនបង្ក ឈ្មោះ វ៉ាង រតនា បានយល់ព្រមតាមសំណូមពររបស់ស្រ្តីរងគ្រោះជាដើមបណ្ដឹង និងជាម្ដាយចុងឈ្មោះ ឆាយ ស៊ីណេត ឱ្យនាំកូនរបស់ខ្លួនជាជនបង្ក មកបំភ្លឺមុខសមត្ថកិច្ច និងសូមទោសដើមបណ្ដឹងជាសាធារណៈ ឲ្យបានមុនថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៕

 

 

 

Add Comment

%d bloggers like this: