មានករណីជិះម៉ូតូមកបា ញ់ប្រហារចំនួន៤គ្រាប់ នៅខណ្ឌទួលគោក ពេលនេះត្រូវកម្លាំងកងរាជអា វុ ធហត្ថស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ និងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអា វុ ធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ៤ទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចហាងយីហោ ស៉ីកនេតឈ័រ តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យត្រូវអា វុ ធហត្ថចាប់ខ្លួនបាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធា តួនាទីជាប្រធានការិយាល័យ នៅក្រសួងការពារជាតិ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន អា វុ ធខ្លីមួយដើម ម៉ាក Glock និងរថយន្ដមួយរបស់ជនសង្ស័យផងដែរ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៉ីនៅហាងលើ តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំ ភ្លើ ងពីចង្កះហើយអាមេបញ្ចូលគ្ រាប់រួចដាក់តុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសជនសង្ស័យ ដើម្បីឲ្យយកកាំ ភ្លើ ងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដ៏ទៃមានការភ័យខ្លាច។
ក្រោយមកជនសង្ស័យបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញ និងបានបា ញ់ទៅលើផ្ទាំងយីហោ នៅខាងមុខហាង ចំនួន៤គ្រា ប់តែម្ដង ទើបជិះគេចខ្លួនបាត់តែម្ដង៕