ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់បានស្លា ប់បា ត់ប ង់ជី វិ តបន្ទាប់ពីរូបនាងត្រូវបានខាងសាលារៀនចាក់វ៉ាក់សាំងចូលទៅក្នុងរាងកាយនាងដោយមិនបានដឹងថា មានកំពុងមានអាការៈក្តៅខ្លួន។
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងក្នុងតំបន់ Maharaj ក្រុងបាងកក ប្រទេសថៃ ហើយវ៉ាក់សាំងដែលក្មេងស្រីរងគ្រោះត្រូវចាក់នោះគឺជាវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ដែលរដ្ឋាភិបាលថៃបានសម្រេចផ្តល់ជូនដោយមិនគិតថ្លៃចំពោះក្រុមសិស្សសាលាភេទស្រីនៅទូទាំងប្រទេសថៃ។
យ៉ាងណាក្តី ចំពោះករណីអកុសលខាងលើនេះគឺក្មេងស្រ្តីរងគ្រោះមានអាការៈក្តៅខ្លួនស្រាប់ខណៈខាងសាលារៀនមិនបានដឹងរឿងនេះទេ ហើយបន្ទាប់ពីចាក់វ៉ាក់សាំងរួចក្មេងស្រីរងគ្រោះបានវិលមុខ ក្អួតចង្អោរ ថប់ដង្ហើម និងក្រោយមកក៏ដាច់ខ្យល់ស្លា ប់តែម្តង។
គិតមកទល់នឹងពេលនេះប៉ូលិសជំនាញថៃក៏កំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះផងដែរ ដើម្បីរកឲ្យឃើញនូវមូលហេតុនិងអ្នកទទួលខុសត្រូវក្នុងករណីនេះឲ្យបានច្បាស់លាស់៕
ប្រភព: Khmernote