មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមទំព័រហ្វេសបុករបស់ អង្គភាពការពារកុមារ (CPU) បានឱ្យដឹងថា មានករណីឈ្លោះគ្នា រវាងមនុស្សចាស់ និងមនុស្សចាស់ តែបានបណ្តាលឱ្យក្មេងប្រុសម្នាក់បានបាត់បង់ជី វិ តដោយសារតែមានការចោលកណ្តៀវចំដើមទ្រូង ដែលករណីដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា នៅវេលាម៉ោង១១ព្រឹក នៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា កុមារារងគ្រោះនោះមានឈ្មោះ ឡូ សុភ័ក្ត្រ អាយុទើបតែ១៨ខែតែប៉ុណ្ណោះ រីឯស្ត្រីដែលជាអ្នកចោលកណ្តៀវនោះវិញមានឈ្មោះថា សុន ណាលីន អាយុ១៨ឆ្នាំ (ជាមនុស្សមានសតិមិនប្រក្រតី) មានទីលំនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
យោងតាមការឱ្យដឹងពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីដែលជាជនសង្ស័យនោះគឺជាមនុស្សដែលមិនគ្រប់ទឹក ហើយនៅមុនពេលកើតហេតុ នាងបានឈ្លោះគ្នាជាមួយនឹងម្តាយរបស់កុមាររងគ្រោះ ហើយក៏បានយកកណ្តៀវដែលខ្លួនកំពុងកាន់ទៅគ ប់មកលើស្ត្រីម្ខាងទៀត តែបែរជាចំកូនប្រុសរបស់ស្ត្រីនោះដែលកំពុងតែឈរនៅក្បែរម្តាយទៅវិញធ្វើអោយមុ តដល់បេះដូង បណ្តាលឱ្យស្លា ប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញរបស់អង្គភាពការពារកុមារ (CPU) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់នគរបាលស្រុកក្នុងការស៊ើបអង្កេត៕