រឿងរ៉ាវជម្លាះពាក្យសំដីគ្នារវាងបុរសម្នាក់ឈ្មោះ ប្រាក់ សុបាន ជិះម៉ូតូ និងកូនប្រុសឧកញ៉ា ញឹក ផន រហូតឈានដល់ការដកអា វុ ធ AK 47 មួយដើមសម្ញែងភាគីជម្លោះ ពេលនេះលោក ញឹក ផល ដែលជាកូនប្រុសឧកញ៉ា ញឹក ផន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកំពុងបន្តនិតិវិធីច្បាប់ ខណៈដែលភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកអោយមកបំភ្លឺបន្ថែម។
ជុំវិញករណីខាងលើនេះដែរ លោកស្នងការខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រាប់អ្នកសារព័ត៌មានថា ចំពោះភាគីម្ខាងទៀតដែលមានឈ្មោះថា ប្រាក់ សុបាន អាយុ៣០ឆ្នាំដែលជាភាគីជិះម៉ូតូនោះ សមត្ថកិច្ចកំពុងធ្វើការស្វែងរកដើម្បីសួរនាំបន្ថែមលើដំណើររឿង ហើយក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រ វឹ ង ក្នុងករណីប្រសិនបើខុសតាមច្បាប់ចែងពីការបើកបរក្រោមឥទ្ធិពលជាតិស្រ វឹ ងអាចនឹងឈានទៅពិន័យតាមច្បាប់ផងដែរ។
គួររំលឹកផងដែរថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីបុរសម្នាក់បានទាញ AK47 ដើម្បីមកគំរាម ខណៈដែលដែលពួកគេមានទំនាស់ ដែលករណីនេះបានកើតឡើងនៅចំណុច ភូមិ ថ្នល់កែង ឃុំ ក្បាលទឹក ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ នេះបើយោងតាមការឱ្យដឹងពីសំណាក់លោក ផែង វណ្ណៈ។
លោក ផែង វណ្ណៈ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ករណីគំរាមនេះ គឺបានធ្វើឡើងពីសំណាក់បុរស២នាក់ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលគេសង្ស័យថា ជាកងកម្លាំងនៅខេត្តកំពង់ឆ្នាំង ដោយគ្រាន់តែមានជម្លោះបន្តិចបន្តួច ក៏បានទាញ AK47 មកគំរាមតែម្តង ហើយបុរសទាំង២នោះបានជិះរថយន្តម៉ាក Mazda Pick Up ដែលមានស្លាកលេខ 2AD-0819។