ថ្មីទៀតហើយ! នារីម្នាក់ងូតទឹក បោកខោអាវម្នាក់ឯងសុខៗ ស្រាប់តែបងថ្លៃមកពីក្រោយវា យទ្រោមខ្លួន ហើយបានអូសចូលក្នុងលូ ដើម្បី

 

នារីម្នាក់បានទៅងូតទឹក និងបោកខោអាវឆ្ងាយពីផ្ទះប្រមាណ៧០ម៉ែត្រ ដែលជាកន្លែងស្ងាត់ ស្រាប់តែពេលនោះ បងថ្លៃកំហូចរបស់នាង បានធ្វើសកម្មភាពវា យ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ហើយអូសនាងយកទៅរំ លោ ភសេ ពស ន្ថវៈក្នុងលូរហូតបានសម្រេច។

 

 

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចលូស្ពានអូរផ្លាង ស្ថិតនៅភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ។

 

 

នារីរងគ្រោះមានឈ្មោះ ស.ល.យ អាយុ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ រងរបួសពេញផ្ទៃមុខនិងជើង មានទីលំនៅបច្ចុប្បន្នភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។ ចំណែក ជនសង្ស័យមានឈ្មោះ ក្លាន អេម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា ត្រូវជានបងថ្លៃនារីរងគ្រោះ។

 

 

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទៅងូតទឹកបោកខោអាវនៅកន្លែងកើតហេតុតែម្នាក់ឯង ស្រាប់ពេលនោះ ជនសង្ស័យបានលួចដើរតាមពីក្រោយ ហើយធ្វើសកម្មភាពវា យនារីរងគ្រោះ២ទៅ៣ដៃ រួចទាញអូសនាងទៅចាប់រំ លោ ភក្នុងលូបានសម្រេចតែម្តង។

 

 

ប្រភពបន្តថា ក្រោយកើតហេតុនារីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង ក្រោយមកកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងលំនៅឋានជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។ តែយ៉ាងណាសមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យនាំមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

Add Comment

%d bloggers like this: