មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានជនសង្ស័យម្នាក់ជាមុខសញ្ញាមនុស្សញៀ នថ្នាំប្រដាប់ដោយកាំបិ តចែត បានធ្វើសកម្មភាព គំរាមកំហែងយកលុយពីពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសារណៈ
ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលផ្សាអង្គតាសោមពីខាងត្បូង ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់។
មុនពេលកើតហេតុ ជនសង្ស័យជាមុខសញ្ញាញៀ នថ្នាំប្រដាប់ដោយកាំបិតចែត
បានធ្វើសកម្មភាពស្ទាក់សំឡុតគំរាមកំហែងយកលុយពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសារណ: និងតាមផ្លូវចូលផ្សារអង្គតាសោម ។ ឃើញដូច្នេះ លោកអ៊ុ យ៉េន ជាមេភូមិអង្គតាសោមជា បានដាក់ពាក្យបណ្ដឹងប្ដឹងឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់តែម្ដង។ ជនសង្ស័យខាងលើត្រូវបានសមត្តកិច្ចឃាត់ខ្លួនមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕