មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលយោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះថា មានករណីហិ ង្សាដោយមន្ត្រីយោធាម្នាក់គំរាមបា ញ់ប្រពន្ធរបស់ខ្លួនឯង និងម្តាយក្មេកនៅក្នុងគ្រួសារ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅផ្ទះមួយកន្លែងនៅតាមផ្លូវបេតុង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងជាបឋមពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសជាប្ដីបង្កហេតុ និងជនរងគ្រោះជាប្រពន្ធនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដឹងត្រឹមប្តីជាមន្ត្រីយោធាម្នាក់ តែមិនដឹងនៅអង្គភាពណានៅឡើយ ដោយបច្ចប្បន្នប្ដីប្រពន្ធខាងលើនេះ ត្រូវបានកម្លាំងរាជអា វុ ធហត្តខណ្ឌមានជ័យនាំខ្លួនមកធ្វើការសាកសួរ នៅទីបញ្ជារការមូលរដ្ឋានកងរាជអា វុ ធហត្ថខណ្ឌមានជ័យ រួមនឹងវត្ថុតាងផងដែរ។
លើកពីនេះទៅទៀត មូលហេតុដែលនាំឱ្យឈានដល់ការគំរាមបា ញ់គ្រួសារខ្លួនឯងនេះគឺមិនទាន់ដឹងថាមកពីអ្វីនៅឡើយនោះទេ ខណៈព័ត៌មានលម្អិតនិងបន្តផ្សាយជូនពេលក្រោយទៀត ៕