មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច JTV News បានឲ្យដឹងថា នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ត្រីដែលនាំប្រុសសាហាយ មកចាំកា ប់ប្តីខ្លួនឯងនោះ មានឈ្មោះ ឃឺន ស្រីរដ្ឋ អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ។
ស្ត្រីផិ តក្បត់ប្តីនោះ បានប្រើល្បិចអោយប្តីរបស់ខ្លួនឈ្មោះ ជឿន ធារ៉ា អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ថាឲ្យជូនទៅហូបមីហឹរ នៅផ្សារថ្នល់ទទឹង លុះដល់ម៉ោង ៨ យប់ ទើបត្រឡប់ទៅវិញ។ ខណៈនោះ ឈ្មោះ ស្រីរដ្ឋ បានទូរស័ព្ទហៅ ឲ្យឈ្មោះ ធីម ធា ហៅ ហ័ង អាយុ២០ឆ្នាំ មកស្ទាក់
សម្លា ប់ប្តីខ្លួនឯង នៅពេលពួកគេ ជិះតាមផ្លូវលេខ ៥១ ដល់ចំណុចខាងត្បូង វត្តអង្គតាឡិក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ដោយជនសង្ស័យ ឈ្មោះ ធា ជិះម៉ូតូ ម៉ាកហុងដា វេវ ពណ៌ខៀវ គ្មានស្លាកលេខ ។ ប្រភពដដែល បានបន្តទៀតថា ខណៈប្តីប្រពន្ធនោះ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ
ជនសង្ស័យ បានឃាត់ ម៉ូតូជនរងគ្រោះ រួចឈ្មោះ ស្រី រដ្ឋ ចុះពីលើម៉ូតូ ហើយក៏បានយកដា វ កា ប់លើឈ្មោះ ជឿន ធារ៉ា តែកា ប់មិនត្រូវ ជនរងគ្រោះ ដោយសារជនរងគ្រោះ មានការសង្ស័យ ជាយូរមកហើយ ទើបគេចទៅត្បូងបាត់ ។ ចំណែកជនសង្ស័យ បានដឹកឈ្មោះ ស្រីរដ្ឋ មកលេងសួនច្បារ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំងពីរនាក់ បានត្រូវឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំតុលាការ ចាត់ការតាមនីតិវិធី៕