មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីបុរសម្នាក់បានទាញ AK47 ដើម្បីមកគំរាម ខណៈដែលដែលពួកគេមានទំនាស់ ដែលករណីនេះបានកើតឡើងនៅចំណុច ភូមិ ថ្នល់កែង ឃុំ ក្បាលទឹក ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ នេះបើយោងតាមការឱ្យដឹងពីសំណាក់លោក ផែង វណ្ណៈ។
លោក ផែង វណ្ណៈ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ករណីគំរាមនេះ គឺបានធ្វើឡើងពីសំណាក់បុរស២នាក់ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលគេសង្ស័យថា ជាកងកម្លាំងនៅខេត្តកំពង់ឆ្នាំង ដោយគ្រាន់តែមានជម្លោះបន្តិចបន្តួច ក៏បានទាញ AK47 មកគំរាមតែម្តង ហើយបុរសទាំង២នោះបានជិះរថយន្តម៉ាក Mazda Pick Up ដែលមានស្លាកលេខ 2AD-0819។
ខ្លឹមសារដែលបានបង្ហោះទាំងស្រុងដោយលោក ផែងវណ្ណៈ មានខ្លឹមសារដូចខាងក្រោម៖ «តាមប្រភពពីផេកលោក ផែង វណ្ណៈ បានបង្ហោះនៅមុននេះបន្តិចថា៖ ក្ដៅៗពីខេត្តកំពង់ឆ្នាំង បុរសរាងដូចចិនកាប់ជ្រូក ២ នាក់ ដែលគេសង្ស័យថា ជាកងកម្លាំងនៅខេត្តកំពង់ឆ្នាំង
បានលេីកកាំភ្លើង អាកា ៤៧ ពីក្នុង ឡាន Mazda pick up ស្លាកលេខ 2AD-0819 ភ្នំពេញ គំរាមដៃគូទំនាស់នៅចំណុច ភូមិ ថ្នល់កែង ឃុំ ក្បាលទឹក ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង ។ សូមសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ស្រាវជ្រាវមេីលផង តេី បុរសរាងដូចចិនកាប់ជ្រូកនោះជាអ្នកណា ? តួនាទីអ្វី បានមានសិទ្ធិដាក់កាំភ្លើង អាកា ៤៧ តាមឡាន ។ »