មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានលោកសង្ឃក្លែងក្លាយបានតុបតែងខ្លួនជាព្រះសង្ឃ ដើម្បីនិមន្តបិណ្ឌបាត ប៉ុន្តែការនិមន្តនោះបានធ្វើឡើងនៅហួសម៉ោង១២ថ្ងៃត្រង់ ដែលបានធ្វើឱ្យមានគេចាប់បានថាព្រះអង្គទាំង២ជាព្រះសង្ឃក្លែងក្លាយ ទើបបានបង្កឱ្យមានការភ្ញាក់ផ្អើល។
យោងតាមគណនីហ្វេសបុកឈ្មោះ បាន ព្រីយ៉ាណុត បានរៀបរាប់អំពីបញ្ហាមួយថា: មួយរយះនេះសំបូរចោរដេីរបិណ្ឌបាតខុសម៉ោងណាស់ ម៉ោង១១កន្លះហេីយនៅដេីរប្រមូលបច្ច័យកសាងទៀត ពេលខ្លះម៉ោង១ ម៉ោង២ ក៍មាន វាថាវា នៅវត្តឧណ្ណាលោមចុចតេហៅប៉ូលីសវាថាតេទៅ ហេីយវារត់ឡេីងតុតុគ្នាវាមួយក្រុមទៅបាត់។ វាខ្លាំងហ៊ាននិយាយថា ផ្ទះហែងលក់ដូរអញចូលមិនបានហី។ សូមបងប្អូនប្រយ័ត្នផងវាហ៊ានណាស់ដេីរចូលផ្ទះតែម្តង។ នៅម្តុំផ្លូវត្រសក់ផ្អែម!។
ក្រោយឃើញបែបនេះ មហាជនជាច្រើនបានចេញមកបញ្ចេញមតិថា: មកតូបឯងដែរតាស់ មកដល់សុំបច្ឆ័យយេីងថាអត់មានដេីរធ្វេីមាត់ជីបអូចៗ – ខ្ញុំអង្គុយកាហ្វេជិតផ្លូវត្រសក់ផ្អែម ម៉ោងប្រហែល ១២ ចូលមករកបច្ច័យ ។ ខ្ញុំក៏ប្រើកែវភ្នែកដ៏កាចសាហាវរបស់ខ្ញុំមើលលោក លោកបងក៏និមន្ដទៅយ៉ាងរហ័ស – ខ្លះទៀតថ្ងៃសីល៍ ក៍ចេញបិណ្ឌបាត្រដែរ៕