កំពូលអ្នកលក់អនឡាញដ៏ល្បីគឺអ្នកនាង Love Riya មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនទេ ថែមទាំងមានរូបសម្រស់គួរឲ្យស្រលាញ់ និងទាក់ទាញ ជាពិសេសទោះបីជាមានកូនស្រីមួយគួរឲ្យស្រលាញ់ និងរស់នៅក្នុងនាមជាមេម៉ាយពិតមែន ប៉ុន្តែអ្នកនាងនៅតែរក្សាសម្រស់បានស្អាតដដែរ ជាពិសេសបើនិយាយពីរឿងរកស៊ីជួញដូរវិញគឺលេខមួយតែម្តង ហើយក៏ត្រូវបានមហាជនសរសើរ និងស្រលាញ់អ្នកនាងច្រើនផងដែរ។
យ៉ាងណានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អ្នកនាង Love Riya ពិតជាជួបទុក្ខដ៏ធំ ដោយសារតែម្តាយជាទីស្រលាញ់របស់លោកស្រី បានទទួលមរ ណៈភាព នៅមុននេះបន្តិចទៅហើយ ដោយសារតែមានជំងឺប្រចាំកាយ ហើយកន្លងមកនេះ ក៏ត្រូវបាន អ្នកនាង Love Riya ព្យាយាមព្យាបាលម្តាយផងដែរ
ប៉ុន្តែយ៉ាងណាទៅតែមិនអាចឃាត់បញ្ហាមួយកុំអោយកើតឡើងបានដែរ ក្នុងនោះ អ្នកនាង Love Riya បានរៀបរាប់យ៉ាងកំសត់ថា “ម៉ែញុំលាកូនចៅហើយ”។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានចូលរួមរំលែកទុក្ខ និងសូមអោយអ្នកនាង Love Riya ធ្វើចិត្តផងដែរ៕