ផ្អើលទាំងយប់! Range ជិះមកកាក់ Mazda ដល់មុខផ្ទះ វា យគ្នាប្រាវរហូតដល់ផ្ទុះអា វុ ធទៀត ដល់ពេលសមត្ថកិច្ចចុះមកឃាត់ទើបដឹងថា ព្រោះតែមូលហេតុតូចមួយសោះ

 

ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយរថយន្ត Mazda មួយគ្រឿងស៊ីផ្លេវ៉ាជែងជាមួយនឹងរថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿងទៀត ធ្វើឲ្យម្ចាស់រថយន្ត Range Rover ខឹងក៏បើកដេញតាមរហូតដល់មុខផ្ទះរួចកាក់ពីមុខរថយន្ត Mazda ចុះមកវាយរថយន្ត Mazda បង្កជាហិ ង្សា រហូតឈានដល់កើតមានការផ្ទុះអា វុ ធ ចំនួន២គ្រាប់ទៀតផង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងអាវុធហត្ថនិងនគរបាលចេញអន្តរាគមន៍ឆ្ពោះទៅកន្លែងកើតហេតុភ្លាមៗផងដែរ ។

 

 

ដែលហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចឃ្លាំងមួយកន្លែង នៅតាមផ្លូវ២៧៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

 

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក Mazda ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AA-5551 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមិត្តភិក្ត ខណៈពេលធ្វើដំណើរបត់មកតាមផ្លូវ២៧៦ ក៏បានស៊ីផ្លេវ៉ាជែងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត

 

 

ដែលមានម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-7667 ដែលបើកបរដោយបុរសពីរនាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើឱ្យភាគីខាងរថយន្ត Range Rover នោះខឹង ក៏បើកប្រដេញតាមរហូតដល់មុខផ្ទះម្ចាស់រថយន្ត Mazda តែម្ដង ហើយចុះមកវាយក្បាលរថយន្ត Mazda រួចស្រែកថា “ចុះលោកឯងបើកប្រញាប់ទៅណា”

 

 

ទើបភាគីខាងរថយន្ត Mazda តបសម្ដីវិញក៏ទាស់សម្ដីគ្នា ធ្វើអោយភាគីខាងរថយន្ត Mazda ចុះពីរថយន្តមក ដោយមានមិត្តភិក្តដែលកំពុងអង្គុយជជែកគ្នាលេងជុំគ្នានៅមុខផ្ទះនោះដែរ ក៏បានដើរចូលទៅប្រតា យប្រត ប់ជាមួយភាគីខាងរថយន្ត Range Rover ខាងលើ បណ្ដាលឲ្យមានអ្នករងរបួសថែមទៀតផង ។

 

 

អំឡុងពេលប្រតា យប្រត ប់គ្នានោះ ស្រាប់តែមានស្នូរសម្លេងកាំ ភ្លើ ងផ្ទុះឡើង ចំនួន២គ្រាប់ ទើបផ្អើលរត់ចែកជើងគ្នាតែម្ដង ដោយអ្នកបា ញ់បានបញ្ជាក់ថា (ការបា ញ់នោះរូបគាត់ គ្រាន់តែការពារខ្លួនប៉ុណ្ណោះ) បង្ករការភ្ញាក់ផ្អើលឡើងដល់បងប្អូនរស់នៅជិតខាងមានការភ័យខ្លាចយ៉ាងខ្លាំង

 

 

ផ្អើលកម្លាំងសមត្ថកិច្ចមួយខណ្ឌបឹងកេងកង មានទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌនិងកម្លាំងប៉ុស្តិ៍ រួមទាំងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង ដឹកនាំកម្លាំងចេញអន្តរាគមន៍ សំដៅឆ្ពោះទៅកន្លែងកើតហេតុ ភ្លាមៗនោះភាគីរថយន្ត Range Rover បានបើកគេចខ្លួនដល់ចំណុចជាប់របងវត្តមហាមន្ត្រី ក៏ត្រូវបានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលសហការគ្នាឃាត់បានផងដែរ

 

 

រួចនាំមកកន្លែងកើតហេតុវិញសិន ចំណែកឯបក្ខពួក២នាក់ខាងរថយន្ត Mazda បានជិះមកដល់ចំណុច១៦៣ កែង៣១០ (ស្តុបសាលាចិនទួនហ្វា) ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទួលស្វាយព្រៃទី១ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីប្រគល់អោយផ្នែកជំនាញ សាកសួរបន្តតាមនីតិវិធី ៕

 

Add Comment

%d bloggers like this: