ដូចប្រិយមិត្តបានជ្រាបមកហើយថា កាលពីម្សិលមិញពេលរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារសូមអោយ កំពូលអ្នកលក់អនឡាញ និងជាអ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី ចេញមកបកស្រាយក្រោយពីមានឆាណែលយូធូបមួយ បានបង្ហោះវីដេអូរបស់ អ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី ហើយភ្ជាប់ជាមួយឈ្មោះថៅកែពេជ្រ ទ្រី ដាណា ដែលមានន័យថា:
Siv Mei ខ្ញុំអានិត អ្នកឯងខ្លាំងណាស់ Try Dana ទ្រី ដាណា ហើយនៅក្នុងវីដេអូនោះ ក៏មាននៅកន្លែងតាមនាទីជាច្រើនដែលថៅកែពេជ្រ ទ្រី ដាណា បានលើកឡើង សួរទៅអ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី តើជាការពិតទេ ដែលអ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី បានសំដៅលើលោកស្រី។
យ៉ាងណា នៅយប់តែមួយនោះផងដែរ អ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី ក៏បានឆ្លើយតបថា អ្នកឧកញ៉ា មិនដែលបានស្គាល់ ថៅកែពេជ្រ ទ្រី ដាណា និងមិនដែលមានទំនាក់ទំនងអីជាមួយថៅកែពេជ្រ ទ្រី ដាណា ឡើយ ហើយ អ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី ក៏បានប្រាប់ថាគួរណាស់បើចង់ហៅ
ទៅបកស្រាយគួរដាក់ឈ្មោះខ្ញុំអោយត្រូវ គឺអ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី ខ្ញុំមានកន្លែងរស់នៅច្បាស់លាស់ អាចយកមកអោយខ្ញុំបាន មិនបាច់បង្ហោះចឹងទេ តែយ៉ាងណា ពេលនេះ អ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី សុំបញ្ចប់រឿងនេះហើយព្រោះអីរវល់រកស៊ី ហើយក៏មិនដែលស្គាល់ ដាណា ជាអ្នកណាដែរ។
ហើយជាក់ស្តែង ថៅកែពេជ្រ ទ្រី ដាណា ក៏បានឈរនៅលើការដោះស្រាយដូច អ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី ដែល គឺច្បាស់ណាស់ អ្នកឧកញ៉ា អ៊ាន ស៊ីវម៉ី មិនបានថាសំដៅទៅលើលោកស្រី ទ្រី ដាណា ក្នុងនោះ លោកស្រី ក៏បានចេញលិខិតមួយទៀត ដែលមានសេចក្តីលំអិតដូចខាងក្រោមថា