មានហេតុការណ៍ដ័គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុរសវ័យចំណាស់ម្នាក់ឃើញនារីមានសតិមិនគ្រប់ម្នាក់មិនដឹងមកពីណាក៏បានចាប់រំ លោ ភសេ ពស ន្ថវៈ ខណៈមិនដឹងជានាងវង្វេងមកពីខេត្តណាដោយនិយាយមិនដឹងខុសត្រូវ
ដើរទៅដើរមក លុះជនសង្ស័យខាងលើឃើញនាងក៏រកពេលចាប់នាងធ្វើបាបតែម្តងដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលជាបុរសវ័យចំណាស់នោះមានឈ្មោះ ថោង វុទ្ធី អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណខ្លួនឯង អាយុប្រហែល៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ហើយសាច់ញាតិជនរងគ្រោះក៏មិនដឹងរស់នៅទីកន្លែងណាដែរ។
ក្រោយពីធ្វើការឃាត់ខ្លួនបច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីច្បាប់ ៕