ប៉ុន្មានម៉ោងកន្លងទៅនេះ មានរថយន្ត Pickup មួយគ្រឿង បានឈប់បាំងផ្លូវ មិនអោយរថយន្តមួយគ្រឿងទៀត ដែលមកបញ្ច្រាស់គ្នា។ ដោយគ្មានការយោគយល់អោយគ្នាទៅវិញទៅមក រថយន្តPickupមួយគ្រឿងនេះ បានឈប់បាំងផ្លូវ មិនព្រមងាកទៅម្ចាងបន្តិចសោះ ដើម្បីអោយរថយន្តដែលមក
បញ្ច្រាស់នោះមករួចនោះទេ ហើយថែមទាំងបានពន្លត់ម៉ាស៉ីនរថយន្ត ទុករថយន្តចោលនៅកណ្តាលផ្លូវ រួចម្ចាស់រថយន្ត Pickup នោះក៏ដើរទៅផ្ទះរបស់ធ្វើមិនដឹង។ ហើយបើតាមបុរសក្នុងវីដេអូឃ្លីបបាននិយាយថា ម្ចាស់រថយន្ត Pickup នោះមិនមែនអាយុ២០ឆ្នាំ ៣០ឆ្នាំទេ គឺចាស់ ល្មមយល់ដឹង ចេះ
យោគយល់អធ្យាស្រ័យអោយគ្នា តែដឹងអីគាត់ បែរជាធ្វើចារឹតបែបនេះទៅវិញ ! នេះជារឿងដ៏ហួសចិត្តមែនទែន សំរាប់ការបើកបរ ក៏ដូចជាទង្វើមួយ អសីលធម៌ គ្មានការយោគយល់បែបនេះ និងមិនគួរយកទម្រាប់តាម។ បើយោងតាមផេកលោក ផែង វណ្ណៈ បានលើកឡើងថា៖
«ជូនម្ចាស់រថយន្ត Nissan Pick UP ស្លាកលេខ 2BB-0430 សូមលោកកុំធ្វេីទង្វេីអាក្រក់អោយមហាជនជេរ ខុសត្រូវអី អត់ឱនអោយគ្នាទៅ គ្រាន់តែការធ្វេីចរាចរណ៍លេីដងផ្លូវ ។ សូមកុំយកគំរូតាមម្ចាស់រថយន្តនីសាន់គម្រក់នេះអោយសោះ ។ »