នៅព្រឹកនេះ មានករណីកូនតិរច្ឆានដែលសម្លា ប់ដោយកា ត់ក្បា លម្តាយស្លាប់យ៉ាងព្រៃផ្សៃ មានករណីដ៏សាហាវឃោឃៅមួយបានកើតឡើង ដោយកូនប្រុសបង្កើត ឈ្មោះ ជួប បៅ បានសម្លា ប់ម្តាយដោយបានកា ត់ក្បា លដា ច់ យ៉ាងសាហាវបំផុត។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនាវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងកើតពេទ្យមូលមិត្ត ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនេះសមត្ថកិច្ចកំពុងនៅកន្លែងកើតហេតុជាច្រើននាក់ និងស្រាវជ្រាវរកជនសង្ស័យជាកូនបង្កើត ខណះបានគេចខ្លួនបាត់ ។
ហើយបើយោងតាមម្ចាស់ផ្ទះជួយ បានឲ្យដឹងថា គឺអ្នកជិតខាង បានឃើញម្តាយ ស្តីអោយកូនដែលមានសតិមិនគ្រប់ រឿងអត់មានស្លៀកពាក់ខោអាវ ហើយគាត់បានប្រាប់អ្នកជិតខាង (ម្ចាស់ផ្ទះជួល) ថា កូនគាត់មិនស្រួលហើយ ស្អែកបញ្ជូនវាទៅស្រុកវិញ ក្រោយមកស្រាប់តែលឺសម្លេងឈ្លោះប្រកែកគ្នាខ្លាំង ហើយក៏ស្ងាត់ទៅវិញ។ លុះព្រឹកឡើងអ្នកជិតខាងសង្ស័យព្រោះអត់ឃើញស្ត្រីជាម្តាយចុះមកក្រោមដូចរាល់ដង ក៏សម្រេចឡើងទៅមើល ហើយក៏ឃើញហេតុការណ៍នេះតែម្តង៕
ដោយលែកក្រោយបានគេចខ្លួនអស់មួយរយៈពេល នៅពេលនេះត្រូវបានឃាត់ខ្លួនបានហើយ នេះបើហ្វេសបុកផេច CPC Watch ដែលបានរាយការណ៍ថា: លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្លែងប្រាប់ជាបឋម មកកាន់ CPC NEWS មុននេះបន្តិច ជនសង្ស័យ បម្រុងចង ក រ សម្លា ប់ខ្លួន តែត្រូវសមត្ថកិច្ចទៅដល់ទាន់ ហើយធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកំពុងតែបញ្ជូនខ្លួនមកផ្តល់ទារទោសតាមច្បាប់ផងដែរ៕