កុំចេះតែហ៊ាន! សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ភ្លាមៗ ក្រោយពីបានមកបោះជំរុំនៅដីខ្មែរ ក្នុងគោលបំណងដើម្បី

 

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការភូមិចង បានចុះល្បាតនៅចំណុចអូរឡាប៉ងឧទ្យានជាតិវីរៈជ័យ ប្រទះឃើញមានការបោះជំរុំមួយកន្លែង ដើម្បីធ្វើសកម្មភាពប្រមាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ។

 

 

ក្រុមការងារបានធ្វើការត្រួតពិនិត្យឃើញថា មានអន្ទាក់ប្រភេទខ្សែកាបចំនួន០៩ និងអង្គប់ដែក អូតូម៉ាទិច (អន្ទាក់ខ្លា) ចំនួន០៣ សាច់សត្វប្រើស ០២ដុំ សាច់ស្វាមួយដុំ (ឆ្អើ ) ញញួរ០១ ទូរស័ព្ទដៃ០១គ្រឿង និងខ្សែអន្ទាក់ចំនួន២០ទៀត កំពុងបានដាក់ក្នុងព្រៃឧទ្យានជាតិវីរៈជ័យ។

 

 

សកម្មភាពល្មើសនេះ បង្កឡើងដោយឈ្មោះ ហួង វ៉ានកុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម។ ដោយមានការអនុញ្ញាតពីលោកព្រះរាជអជ្ញារង លាង អ៊ូ តំណាងអយ្យការសាលាដំបូងខេត្ត ក្រុមការងារង បានឃាត់ខ្លួនជនសង្ស័យមកមន្ទីរ ដើម្បីចង់ក្រងសំណុំរឿងតាមនិតិវិធី៕

 

 

Add Comment

%d bloggers like this: