មិនធម្មតា! ជិះម៉ូតូចូលវត្តភ្លាម លោកសង្ឃផ្អើលឆោឡោឱ្យសមត្ថកិច្ចចេញចាប់ភ្លាម ដល់ពេលចាប់បានទើបដឹងថាយុវជននោះធ្លាប់

 

យុវជនឈាមរាវម្នាក់ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន យកមកចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ និង១០នាទី នៅចំណុចក្នុងសាលាធម្មសភា(សាលាឆាន់) វត្តទួលព្រះរាជា ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ។

 

 

ជនសង្ស័យ ឈ្មោះ ម៉ៅ ជីតា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ ដកហូត ឧបករណ៍ផ្សារដែក(ប៉ុស្តិ៍ផ្សារ)ចំនួន១គ្រឿង ។

 

 

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយពីបទអំពើលួច(ម៉ូតូ) ទើបចេញពីពន្ធនាគារវិញថ្មីៗប៉ុណ្ណោះ។ បន្ទាប់ពីចេញពីពន្ធនាគារជនសង្ស័យពុំបានធ្វើសកម្មភាពលួចឆក់ របស់របរអ្នកណាទៀតទេ។ លុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទី ជនសង្ស័យបានជិះម៉ូតូទៅក្នុងវត្តទួលព្រះរាជា

 

 

ដើម្បីរកសម្បុកចាប ដើម្បីចាប់លក់ តែពេលនោះ ក៏ប្រទះឃើញឧបករណ៍ផ្សារដែក ពណ៌ក្រហមលាយខ្មៅនៅលើសាលាឆាន់ រួចជនសង្ស័យក៏បានលួចយកដាក់ច្រកស្បោងលើម៉ូតូជិះទៅលក់ឲ្យឈ្មោះ ហ៊ត ក្នុងតម្លៃ៣ម៉ឺនរៀល ។ លុះវេលាម៉ោងប្រមាណជាង ១៣រសៀល ទើបព្រះសង្ឃបានដឹងថាបានបាត់ឧបករណ៍ផ្សារដែក រួចក៏នាំព្រះសង្ឃដែលគង់នៅក្នុងវត្តដើរស្វែងរក និងរាយការណ៍ជូននគរបាលប៉ុស្ដិ៍ពោធិ៍បាន។

 

ប្រភបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមនគរបាលប៉ុស្ដិ៍បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោងប្រមាណជា១៧.០០នាទី ទើបឃាត់ខ្លួនជនសង្ស័យបាន និងនាំទៅយកវត្ថុតាង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Add Comment

%d bloggers like this: