មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្មចាក់ស ម្លា ប់កម្មការិនីរោងចក្រម្នាក់ បណ្តាលឲ្យស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុ។
យោងតាមការឱ្យដឹងពីខាងសមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយនៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លា ប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃា តក ម្មនេះ អាចជាការចេតនាស ម្លា ប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ តែមិនបានសម្រេចទើបធ្វើការចាក់ស ម្លា ប់បែបនេះ៕
តែអ្វីដែលគួរឲភ្ញាក់ផ្អេីលនោះ គឺបុរសដែលបានចា ក់នារីម្នាក់ ស្លាប់កណ្ដាលផ្លូវនោះ បានរត់ទៅស ម្លា ប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលាប្រមាណម៉ោង១០:៣០ នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
នៅពេលនេះមិនទាន់អាចកំណត់ នៅអត្តសញ្ញាណបុរសនោះនៅទ្បេីយទេ ហេីយមូលហេតុឈានទៅដល់ការចាក់ហេីយរត់មកស ម្លា ប់ខ្លួនបែបនេះ តាមមិត្តភ័ក្កនារីរងគ្រោះ បានបង្ហេីបថា បុរសនោះបានចូលស្ដីដណ្ដឹងជាច្រេីនដង តែខាងស្រីគេមិនព្រម ទេីបចា ក់បែបនេះទៅ។ ពេលនេះបុរសជាឃា តករសមត្ថកិច្ចកំពុង ធ្វេីកោសល្យវិច្ឆ័យ្យ ព្រមទាំងធ្វេីកំណត់ហេតុ ដេីម្បីបញ្ជាក់ជូនអ្នកសារព័ត៍មាន នាពេលបន្តិចទៀត។