ផ្អើលហាង! អង្គុយផឹកស៊ីនៅក្នុងហាងសុខៗ ស្រាប់តែសមត្ថកិច្ចចុះមកព័ទ្ធចាប់ទាំងក្រុម ដោយសារតែ

 

កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋានខណ្ឌសែនសុខ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីឆ ក់កាបូបយួរដៃពីនារីម្នាក់ បានសម្រេច នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន លើផ្លូវ១៩៦៦ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥-០៨-២០២០ វេលាម៉ោង១៥:៥៥នាទីកន្លងទៅ។

 

 

ប្រភពពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាជនសង្ស័យ មានគ្នា ៧នាក់ តែគេចខ្លួនបាត់ម្នាក់ឈ្មោះ បឿក ចំណែកឯជនសង្ស័យ ០៦នាក់ដែលកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន មានដូចជា៖

 

 

១.ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  ។ ២.ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

 

 

៣.ឈ្មោះ អៀម ពិសិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។ ៤.ឈ្មោះ ថន ប៊ុនឆាយ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  ។

 

 

៥.ឈ្មោះ វ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ៦.ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 

 

លោកអធិការបន្តថា ជនសង្ស័យ ៦នាក់ដែលឃាត់ខ្លួនបានខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

 

 

សម្ភារៈបាត់បង់ កាបូបយួរដៃ០១ ,ទូររសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន ១១ម៉េក (iPhone11 Max), ប្រាក់ដុល្លារ ១.០០០ដុល្លា និងឯកសារមួយចំនួន។ សម្ភារៈបន្សល់ទុកមានម៉ូតូ ០២គ្រឿង ១.ម៉ាកនិច(NEX) ពណ៌ស លាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IH-8261 និង ២.ម៉ាកស្គូបពី (SCOOPY) ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IH-0363 របស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំណំរឿង ចាត់ការតាមនីតិវិធី ៕

 

Add Comment

%d bloggers like this: