មិនធម្មតា! ក្រោយឃើញការកែច្នៃឡានCamry ឆ្នាំ1992 ទៅជាឡានសេរីថ្មីដ៏ឡូយមួយ ស្រាប់តែអភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា

 

ការពីម្សិលមិញនេះមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពីរថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។

 

 

ចំណែកនៅព្រឹកនេះវិញឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះសរសើរថា៖ “ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ។ នេះជារថយន្ត​ដែល​ជាស្នាដៃ​កូនខ្មែរ​ បន្ទាយមានជ័យ​ យករថយន្ត​ចាស់​ សេរី​ ១៩៩២-៩៣​ មកកែច្នៃ​ ជារថយន្តទំនេីប​ (ជាង​ឈួន​ សុផាន់​ ០៩២​២២២​ ០០០)ចំការ​ តាដោក​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ថ្ងៃ២៧​ខែ សីហា​ ២០២០”។

 

 

គួរបញ្ជាក់ថាបើតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ឈួន រីយ៉ា និងជាម្ចាស់រថយន្តផងបានរៀបរាប់ថា៖ “ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ”។ ទាក់ទងនឹងការកែច្នៃពីរថយន្ត Toyota Camry ស៊េរីឆ្នាំ 1992 មកជារថយន្តស្ព័រដ៏ទំនើបនេះ ម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយថា ចំណាយអស់ថវិកាប៉ុន្មាននោះទេ៕

 

 

 

 

Add Comment

%d bloggers like this: