ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី គឺជាមនុស្សម្នាក់ដែលតែងតែត្រូវបានមហាជនកោតសរសើរ ចំពោះភាពសាមញ្ញរបស់គាត់ និងទឹកចិត្តដ៏ល្អប្រពៃ ក្នុងការជួយយកអាសារប្រជាពលរដ្ឋទូទៅ ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការតែងខ្លួនមិនឡូយឆាយរបស់ឯកឧត្តម ដែលបានធ្វើឱ្យមហាជនកាន់តែមានការកោតសរសើរចំពោះការដាក់ខ្លួនរបស់ឯកឧត្តមជាខ្លាំង។
កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតបានកើតឡើង ខណៈពេលដែលឯកឧត្តម ម៉ុង ឬទ្ធី បានធ្វើការបង្ហោះអំពីសកម្មភាពនៃការចុះទៅជីកយកដើមឈើចំនួន២ដើម ដែលការចុះទៅជីកយកនោះបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ៗជាច្រើន ប៉ុន្តែបើទោះបីជាចំណាយច្រើនយ៉ាងណាក៏ឯកឧត្តមនៅតែធ្វើដែរដើម្បីតែដើមចាន់ដ៏កម្ររបស់គាត់។
យោងតាមការបង្ហោះនៅលើផេកជាផ្លូវការរបស់គាត់បានបញ្ជាក់ឱ្យដឹងថា ៖ «ដោយបានទទួលដំណឹងថាក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនិងពង្រីកផ្លូវលំ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ត្រង់គីឡូម៉ែត្រលេខ៥០ ទៅកាន់ផ្លូវជាតិលេខ៣វត្តប្រាសាទស្រះកែវផ្សារប៉ាង្កសី ការពង្រឺកផ្លូវនេះនិងត្រូវប៉េះពាល់ដេីមចាន់ដកម្ររបស់ខ្ញុំចំនួនពីរដេីម
ដូចច្នេះហេីយខ្ញុំបានបញ្ជូនក្រុមអ្នកបច្ចេកទេសអោយទៅកាស់ដឹកជញ្ជូនយកមកដាំ រក្សាទុកនៅក្នុងតំបន់អភិវឌ្ឍន៍កសទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យដេីម្បីអោយក្មេងៗជំនាន់ក្រោយៗទៀតបានស្គាល់ អរគុណច្រើនខ្លាំងណាស់ចំពោះលោកគ្រូវណ្ណ វិនដែលបានដឹកនាំការងារនេះរហូតទទួលបានជោគជ័យ ។ »