កាលពីយប់មិញនេះ នៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបរកឃើញថ្នាំញៀនមួយចំនួនធំ
និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក៕