ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ នាំខ្លួនមកសាកសួរពាក់ព័ន្ធករណីរំ លោ ភសេ ពសន្ថ វៈ នៅវេលាម៉ោង២០៖០០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋមានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន៖ស្នាក់នៅក្នុងឡឥដ្ឋ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ធ ជ វ អាយុ១០ឆ្នាំ មានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន៖ស្នាក់នៅក្នុងឡឥដ្ឋ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕