ក្រោយពេលដែលតារាចម្រៀង ខេម ចាកចេញពីផលិតកម្ម ថោន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលផលិតកម្ម ថោន អះអាងថាតារាចម្រៀងសំលេងស្អករូបនេះ បានបំពានកិច្ចសន្យានិងអោយចូលខ្លួនដោះស្រាយជាបន្ទាន់នៅក្នុងរសៀលម៉ោង៣ល្ងាចនេះជាកំហិត។
ក្រោយឃើញលិខិតផ្លូវការ ធ្វើអោយតារាចម្រៀង ខេម បង្ហោះសារឆ្លើយតបវិញធ្ងន់ៗដូចគ្នា រហូតកើតជារឿងផ្អើលពេញ Facebook។ ថ្មីៗនេះដោយឃើញរឿងរ៉ាវកាន់តែធ្ងន់ លោក ករុណា ពេជ្រ ក៏បានបង្ហោះសារថាខ្លួនស្ម័គ្រចិត្តធ្វើជាសាក្សីរស់ អោយខេម និង ម្ចាស់ផលិតកម្ម ដោយឈរនៅកណ្តាលមិនលំអៀង។ លោក ករុណា ពេជ្រ បានរៀបរាប់ថា៖
«ហ៊ឺ …. មានន័យណាស់ … មិនគួរទៅជាអញ្ចឹងសោះ… ខេមក៏ជាមនុស្សស្លូតបូតដឹងខុសត្រូវ ហើយមេក៏ជាមនុស្សល្អជួយស្រោចស្រង់ខេមតាំងពីជំហ៊ានដំបូងគ្មានអ្វីសោះ…. សង្ឃឹមថាអ្វីៗនឹងល្អចោះ.. ប៉ុន្តែខ្ញុំមិនដែលដឹងថា ពេលខេមមានការតូចចិត្តខេមតែងតែរត់ទៅយំអោបម្តាយ ប៉ុន្តែខ្ញុំដឹងត្រឹមតែពេលដែលខេមមានរឿងក្លាយជាទុក្ខ ខេមតែងតែ call រត់រកមេ … ហើយមុន call ទៅមេ ខេមតែងតែតេមកខ្ញុំ ព្រោះខេមអាចដឹងថាខ្ញុំជាព្រាបនាំសារបានដល់មេ
ប៉ុន្តែជាធម្មតាទៅហើយ ដែលបុគ្គលិកចាស់ថ្មីទាំងអស់តែងតែធ្វេីចឹង…ទើបតែប៉ាខ្ញុំឈឺ ខ្ញុំដកខ្លួនពីផលិតកម្មទេ ទើបលែងមានដូចមុន ក៏ប៉ុន្តែមានគេយូរៗម្តង នៅតែតេមកអោយខ្ញុំជួយនិយាយជាមួយមេ បើកផ្លូវមុនរហូត ប៉ុន្តែសោកស្តាយខ្លួនឯង គឺថា មិនដែលនៅខាងមេម្តងណាទេ គឺនៅតែខាងបុគ្គលិក និង តារាចម្រៀងរហូត…ប៉ុន្តែនៅពេលនេះ ខ្ញុំនៅតែជាមនុស្សកណ្តាលម្នាក់ក្នុងរឿងនេះមិនលំអៀងដដែល ប្រសិនបេីខាងមេ រឺ ខាងខេម ត្រូវការខ្ញុំជាសាក្សីរស់… ខ្ញុំនៅតែធ្វើជាសាក្សីរស់ដល់ទីបញ្ចប់..»
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលផលិតកម្មថោន បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយដល់លោក ប៉ុន សុណារិន ហៅខេម ក្រោយពេលដែលលោកបានចាកចេញទៅច្រៀងនៅផលិតកម្មផ្សេងទៀត ខណៈដែលខ្លួនកំពុងតែជាប់កិច្ចសន្យាជាមួយនឹងផលិតកម្មនៅឡើយ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការប្រកាសហៅតារាចម្រៀង ខេម នេះដែរបានធ្វើឡើងដោយដាក់កំហិតអោយលោក ខេម ចូលខ្លួនមកដោះស្រាយនៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទីនេះ។ កាលពីប៉ុន្មានម៉ោងមុននេះលោក ខេម បានបង្ហោះសារយ៉ាងវែងផ្ញើទៅកាន់ម្ចាស់ផលិតកម្មថោន និងរៀបរាប់រឿងជាច្រើន យ៉ាងធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្មវិញផងដែរ