នៅមុននេះបន្តិច លោក ផែន វណ្ណៈ បានសុំអោយនគរបាលស្រុកបាភ្នំ និងនគរបាលខេត្តព្រៃវែងមេត្តាជ្រាបថា: មីងទាំង ២នាក់នេះ ជាកសិករក្រីក្រ រស់នៅភូមិ កាឡោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានកាន់រូបថតស ពក្មួយដេីររកយុត្តិធម៌ហេីយបានមកដល់ផ្ទះខ្ញុំ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
មីងៗបានយំរៀបរាប់ប្រាប់ខ្ញុំថា គាត់ក្រណាស់ ទំរាំបានលុយធ្វេីដំណេីរស្កាត់មករកខ្ញុំ គឺដេីរខ្ចីអ្នកជិតខាងធ្វើសាហ៊ុយមក។ មីងបានប្រាប់អោយដឹងថា ក្មួយប្រុសរបស់គាត់កំព្រាម្ដាយឈ្មោះ ង៉េន រ៉ាម៉ុក អាយុ៣០ ឆ្នាំ រស់នៅភូមិកាឡោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ធ្លាប់មានទំនាស់ជាមួយឪពុកមាជីដូនមួយឈ្មោះ ឌុច សុង នៅផ្ទះមុខគ្នា កាលពីមួយខែមុន មុនពេលក្មួយគាត់ស្លា ប់ ។
នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ គាត់ទទួលដំណឹងពីនគរបាលមកថា ក្មួយគាត់ឈ្មោះ ង៉េន រ៉ាម៉ុក បានច ង កសម្លា ប់ខ្លួននៅ ឃុំ រ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ហេីយនៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ នគរបាលស្រុកបាភ្នំ បានបូជាស ពក្មួយគាត់ដោយមិនបានអោយពួកគាត់ឡេីងមកទទួលយកទៅធ្វើបុណ្យទេ។
ប៉ុន្តែពេលឃេីញរូបថតស ពក្មួយគាត់មានស្លាកស្នា មឈា ម គាត់សង្ស័យថា ក្មួយគាត់អាចត្រូវគេស ម្លា ប់រួចយកទៅច ងក ដេីម្បីបំភ័ន្តសមត្ថកិច្ច។ គាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល តែនគរបាលមិនទទួលដោយអះអាងថា ក្មួយគាត់ស្លា ប់ដោយច ង ក។
គាត់មិនអស់ចិត្តក៏ឡេីងមករកខ្ញុំអោយខ្ញុំជួយផ្សាយដេីម្បីអោយមានការស្រាវជ្រាវករណីនេះអោយបានច្បាស់លាស់ទេីបគាត់អស់ចិត្ត។ អ្វីៗដែលមីងរៀបរាប់ខាងលេីនេះ មិនដឹងថាជាការពិតឬយ៉ាងណានោះទេ ដូច្នេះសូមសមត្ថកិច្ចនគរបាលស្រុក បាភ្នំ និង នគរបាលខេត្ត ព្រៃវែង មេត្តាបំភ្លឺករណីនេះផង៕