យោងតាមហ្វេសបុករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ នេះ សមត្ថកិច្ចជំនាញរបស់លោកបានអញ្ជើញជនរងគ្រោះមកបំភ្លឺបន្ថែម ពាក់ព័ន្ធនឹងបណ្ដឹងប្ដឹង ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ពីបទហឹង្សាដោយចេតនា ។
បន្ទាប់ពីសាកសួរបំភ្លឺរួចហេីយ លោកស្នងការនឹងសុំយោគយល់ពីព្រះរាជអាជ្ញាដេីម្បីកោះហៅ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ចូលខ្លួនបំភ្លឺនៅពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ព្រឹកនេះមានការភ្ញាក់ផ្អើលមួយដោយសារ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រងការចោទប្រកាន់ពីនារីម្នាក់ ថាបោកទូរស័ព្ទ និងវាយរហូតចូលពេទ្យ
តែពេលនេះឧកញ៉ាចេញមុខបដិសេធថាគ្រាន់តែទាញទូរស័ព្ទចេញពីដៃជនរងគ្រោះដាក់លើតុ និងថាមិនបានវាយទេ គឺទាញជនរងគ្រោះចេញ និងដើរទៅបន្ទប់ប៉ុណ្ណោះ ហើយលោកបានបន្ថែមថា សូមបដិសេធទាំងស្រុងនៅការចោទប្រកាន់នេះហើយ មេធាវីរបស់ខ្ញុំក៏កំពុងរៀបចំឯកសារផ្លូវច្បាប់ដើម្បីច្រានចោលក៏ដូចជាដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់។