ជាការពិតណាស់ ជីវិតស្នេហា មិនប្រកាន់វណ្ណៈ ពណ៌សម្បុល អាយុឡើយ អោយតែភាគីទាំងសងខាងយល់ព្រម ហើយគិតថានិងមានសេចក្តីសុខពេលរួមរស់ជាមួយគ្នា គ្រប់យ៉ាងគឺអូខេទៅហើយ ដោយលែក ក្រលេកមកចាប់អារម្មណ៍ពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍ខុសវ័យមួយគូនេះវិញ
គឺពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែខាងប្រុស គឺមានអាយុខ្ទង់ 60 ផ្លាយ ហើយខាងស្រីមើលត្រឹមតែខ្ទង់២០ឆ្នាំ តិចតួចប៉ុន្នោះ ហើយថែមទាំងមានរូបចោមល្អទៀតផង។ ជាក់ស្តែងបើតាមរូបភាពបង្ហោះចេញពីហ្វេសបុកផេចឈ្មោះ Global Pictures ដែលភ្ជាប់ជាមួយសារថា: អាយុគ្រាន់តែជាតួលេខ សំខាន់ឲ្យតែចិត្តទាំងសងខាងស្រលាញ់គ្នាគឺគ្រប់គ្រាន់ហើយ 🥰 ជាង២០ និងជាង៦០ ស្នេហ៍ចាស់ចេះថ្នម។
ក្រោយបានដឹងរឿងខាងលើ លោក ផែង វណ្ណៈ បានចូលរួមជូនពរដល់គូស្នេហ៍ខាងលើថា: ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត ត្រួយម្ចាស់ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃានាពេលស្រទុំ ម្លប់ឈើធំៗស្លុតស្លុងកាមា ! សូមជូនពរគូរស្នេហ៍ទាំងពីររស់នៅជាមួយគ្នាប្រកបដោយសុភមង្គលជារៀងរហូត !