មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីក្មេងប្រុស២នាក់បានល ង់ទឹកស្រះ បណ្តាលឱ្យបាត់បង់ជី វិតទាំង២នាក់ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិព្រលឹត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្មេងទាំង២នាក់នោះមានម្នាក់ឈ្មោះថា ខា បូរផាន់ ភេទស្រី អាយុ១០ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ដុក ខា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ និង ម្ដាយឈ្មោះ ឈង់ សុផាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ
ចំណែកក្មេងរងគ្រោះម្នាក់ទៀតឈ្មោះ កុសល សាន ភេទប្រុស អាយុ៦ឆ្នាំ ជាសិស្សមត្តេយ្យ មានឪពុកឈ្មោះ សែប កុសល អាយុ៣៣ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ឈង់ យា អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។ គ្រួសារទាំងពីរនេះជាសាច់ញាតិបង្កើតនឹងគ្នា។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា មុនពេលហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃកើតហេតុ គាត់បានចេញពីផ្ទះទៅរកជីកក្ដាមនៅវាលស្រែខាងលិចឆៀងខាងជើងផ្ទះចម្ងាយប្រហែល៣០០ម៉ែត្រ ពេលនោះកូនរបស់គាត់ឈ្មោះ កុសល សាន និងឈ្មោះ ខា បូផាន់ ត្រូវជាក្មួយស្រីបានសុំទៅជាមួយគាត់ផងដែរ ។
លុះដល់ម៉ោងប្រហែល១០និង៣០នាទីព្រឹកថ្ងៃដដែល ក៏បានត្រឡប់មកផ្ទះវិញ នៅពេលគាត់ដើរដល់ចំណុចស្រះកន្លែងកើតហេតុ គាត់ប្រាប់កូន និងក្មួយឱ្យដើរម្ខាងផ្លូវម្នាក់ ព្រោះឃើញទឹកជ្រៅ ចំណែកគាត់មិនបានចាប់អារម្មណ៍មើលកូននិងក្មួយទេ ដោយរវល់ដើររកជីកក្ដាមបន្ថែមទៀត លុះគាត់រកក្ដាមបណ្ដើរៗជិតដល់ផ្ទះ ស្រាប់តែមិនឃើញកូននិងក្មួយមកដល់ផ្ទះឡើយ
ទើបគាត់ក៏ត្រឡប់ទៅរកនៅម្ដុំទឹកស្រះវិញ តែមិនឃើញ ដោយមានការសង្ស័យកូននិងក្មួយលង់ទឹកស្រះ គាត់ក៏បានចុះរាវ រកក្នុងទឹកស្រះ ទើបប្រទះឃើញកូន និងក្មួយបានបាត់បង់ជី វិតទាំងពីរនាក់ទៅហើយ បន្ទាប់មកគាត់ក៏បានយកស ពកូន និងក្មួយមកផ្ទះ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យ ។
ចំពោះការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ស ពក្មេងរងគ្រោះទាំង២នាក់ពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងបទឃា តកម្មនោះទេ។ ដោយផ្អែកលើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យស ព ព្រមទាំងការបំភ្លឺរបស់ឪពុកក្មេងរងគ្រោះប្រាប់សមត្ថកិច្ចថា ហេតុការណ៍ខាងលើនេះជាករណីលង់ទឹកស្រះ បណ្តាលឱ្យក្មេងរងគ្រោះទាំង២នាក់បាត់បង់ជី វិតប្រាកដមែន ហើយក្រុមគ្រួសាររបស់ក្មេងរងគ្រោះពុំបានដាក់ពាក្យប្ដឹងមកសមត្ថកិច្ចនោះទេ៕