មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីរំ លោ ភ និងស ម្លា ប់រួចបានយកស ពទៅទម្លាក់ចោលនៅក្នុងទឹកប្រឡាយ រហូតហើមអណ្ដែត ដែលករណី បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែសីហា ឆ្នំា២០២០ នៅត្រង់ចំណុចភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្រីរងគ្រោះដែលត្រូវបានគេប្រទះឃើញនោះ អាយុ២៦ឆ្នាំ ហើយមានទីលំនៅមកពីភូមិតាព្រិច ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយនៅលើខ្លួនរបស់ ស ពគឺសមត្ថកិច្ចបានរកឃើញមានស្នាមរបួ សក្បាលជាទម្ងន់។
បើយោងតាមការឱ្យដឹងពីសំណាក់ម្តាយរបស់ស្ត្រីរងគ្រោះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា កូនស្រីគាត់បានចាកចេញបាត់ពីផ្ទះកាលពីថ្ងៃទី១៩ ខែសីហា ឆ្នំា២០២០ វេលាម៉ោង៧យប់
ហើយការបាត់ខ្លួនរបស់កូនស្រីគាត់នោះគឺដោយសារតែមានក្មេងស្ទាវញៀ នថ្នាំ បានមកនាំកូនគាត់យកទៅ ហើយគាត់បានព្យាយាមរកកូនអស់រយៈពេល៣ថ្ងៃហើយ ទើបទទួលដំណឹងថា មានគេប្រទះឃើញអណ្ដែតទឹកបែបនេះ ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០ វេលាម៉ោង៧:៥០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយ លោកវរសេនីយឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
បង្រ្កាបករណីខាងលើ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះឈ្មោះ អ៉ឹម រត័្ន ហៅឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រង់ចំណុច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ ហើយសំភារៈដកហូតរួមមាន៖ ទូរសព្ទ០១គ្រឿង ម៉ាក LG V20 ពណ៌ខ្មៅ និងកាបូបប្រាក់ ចំនួន០១។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោម និងបង្ខំនារីរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង រំលោភ ប៉ុន្តែនារីជនរងគ្រោះមិនព្រម ទើបខ្លួនសម្រេចចិត្ត វា យ និងចា ប់ជ្រមុ ជទឹកស ម្លាប់បំ បិទមាត់ ប្រាកដមែន ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសំភារៈដកហូត ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានលោកវរសេនីយ៍ឯក នៅ ហាច អ្នកមកទទួល ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕