មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគេបានប្រទះឃើញមានប្តី ប្រពន្ធ វិកលចរិក២នាក់ បានរៀបចំកន្លែងដេកនៅតាមជញ្ជើមផ្លូវសាធារណៈមុខមន្ទីរអប់រំខេត្តស្វាយរៀង ហើយថែមទាំងបានធ្វើសកម្មភាពមិនគួរគប្បីនៅតាមផ្លូវសាធារណៈនោះមួយថ្ងៃមិនចេះតិចដង
ដែលករណីនេះត្រូវបានអ្នកសារព័ត៌មានប្រកាសឃើញ និងបានធ្វើការ Live ដើម្បីផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅត្រង់ចំណុចមុខមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀងតែម្តង។
យោងតាមការឱ្យដឹងពីសំណាក់វីដេអូ Youtube ដែលបានផ្សព្វផ្សាយដោយឈ្មោះថា Vireak Tep បានបញ្ជាក់ឱ្យដឹងថា «ស្វាយរៀងឡាយផ្ទាល់ ទាក់ទងនឹងករណីមនុស្ស2អ្នកវិកលចរឹកស្រី1ប្រុស1ប្រតិបត្តិការនៅលើគ្រែមួយថ្ងៃតិចបំផុតបីដងតើមន្ទីរអប់រំខេត្តស្វាយរៀងគូតែមើលផងព្រោះអីនៅជាប់នឹងរបងរបស់លោក»
យ៉ាងណាក៏ដោយបើយោងតាមការផ្សាយព័ត៌មានខាងលើ ក្រោយពេលមានការផ្សព្វផ្សាយអំពីករណីដ៏គួរឱ្យហួសចិត្តនេះ ក៏ឃើញមានវត្តមានសមត្ថកិច្ចចុះមកកន្លែងកើតហេតុ និងបាននាំយកប្តីប្រពន្ធនោះទៅធ្វើការអប់រំផងដែរ៕