ថ្មីៗនេះមានករណីអំពើហិ ង្សាយ៉ាងឃោឃៅ ទៅលើភរិយារបស់ខ្លួន ដោយមានការវាយតប រហូតដល់សន្លប់ស្លូកនៅលើអង្រឹងតែម្ដង។ ដោយប្រភពវីដេអូបានបញ្ចាក់ថាករណីហិង្សានេះនៅខេត្តបាត់ដំបង តែមិនបានបញ្ចាក់ប្រភពច្បាស់លាស់នៅឡើយទេ។
ជាបឋមទៅលើករណីហិង្សានេះខាងសារព័តមានយើងខ្ញុំនឹង សម្អិតជូនប្រិយមិត្តអានបន្តនូវប្រភពច្បាស់ការ ដែលបានពីសម្ថកិច្ច តែទោះជាយ៉ាងណា សូមអជ្ញាធរតាមមូលដ្ថានចុះស្រាវជ្រាវលើ ករណីនេះជាបន្ទាន់ កុំឲ្យករណីហិង្សារនេះកាន់តែមានភាពធ្ងន់ធ្ងរ ។
ដូចប្រិយមិត្តបានទទួលជ្រាបងហើយថា មហាជនបានផ្ទុះកំហឹងរិះគន់ទៅលើប្តីម្នាក់ បានវា យប្រពន្ធនៅលើអង្រឹងរហូតដល់សន្លប់បាត់ស្មារតី ដែលហេតុផលពិត គឺមកពីបុរសម្នាក់នេះ ខឹងនឹងប្រពន្ធខ្លួនលួចលក់ទ្រព្យសម្បត្តិបានថោកពេក។ ដោយលែក នៅមុននេះបន្តិច លោក ផែន វណ្ណៈ
បានបង្ហោះសារជុំវិញការដាក់ទោស ក៏ដូចជាមូលហេតុដែលធ្វើឲ្យប្តីខឹងប្រពន្ធខ្លាំងបែបនេះ ដោយលោកបានរៀបរាប់ថា: ប្ដីជេីងខ្លាំងវា យទាត់ធា ក់ប្រពន្ធ ត្រូវនគរបាលឃាត់ខ្លួនអប់រំធ្វើកិច្ចសន្យាអោយឈប់ប្រព្រឹត្តទៀត។ ចំណែកនាងជាប្រពន្ធ មុននឹងធ្វេីអ្វីមួយក៏ត្រូវពិភាក្សាសួរយោបល់ប្ដីខ្លះដែរ
កុំធ្វេីការសម្រេចចិត្តតែឯងជាពិសេសពាក់ព័ន្ធនឹងការលក់ទ្រព្យសម្បត្តិរួម។ ដេីមហេតុដែលប្ដីខឹងវា យប្រពន្ធ មកពីប្រពន្ធបានលក់ដីទំហំ ៥ម គុណនឹង ៨ ម មានអណ្ដូងទឹកទៀត អោយទៅប្អូនថ្លៃតម្លៃតែ ១២៥ ដុល្លារ គឺថោកជាងព្រលឹតទៀតទេីបប្ដីខឹងវាយតែម្ដងទៅ ។ ករណីហឹ ង្សាក្នុងគ្រួសារនេះបានកេីតឡេីងនៅភូមិ ស្វាយធំ ឃុំ អូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២០ខែ សីហា ឆ្នាំ២០២០៕