ជនរងគ្រោះ២នាក់បងប្អូនបង្កើត កំពុងដើរលើឆ្លុះបាញ់សត្វពេលយប់តាមវាលស្រែ ចៃដន្យ ដើរប៉ះខ្សែលួសដែលគេរាយអន្ទាក់ឆក់សត្វកណ្ដុរកុំឱ្យស៊ីស្រូវ បណ្ដាលឲ្យឆ្លងឆក់ស្លា ប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ង ន់ នៅវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ចំណុចដីស្រែមួយ ស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក។
ជនរងគ្រោះ២នាក់បងប្អូនបង្កើតនោះ ឈ្មោះ ភួន ផង់ ភេទប្រុស អាយុ៣៥ឆ្នាំ បណ្តាលឲ្យស្លា ប់ មានស្លាកស្នាមអុជជាំ នៅប្រអប់ជើងខាងស្ដាំ និងឈ្មោះ ភួន ភិត ហៅចិន ភេទប្រុស អាយុ២១ឆ្នាំ រងរបួស(ស ន្លប់) មានស្លាកស្នា មអុជជាំ នៅប្រអប់ជើងខាងស្ដាំ និងប្រអប់ខ្នងដៃខាងឆ្វេង ។ ទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាអ្នករាយខ្សែលួសឆក់សត្វកណ្ដុរ ឈ្មោះ យ៉ៃ យឿត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជាមួយគ្នា។
មុនពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនបង្កើតកំពុងដើរលើឆ្លុះបាញ់សត្វពេលយប់តាមវាលស្រែ ចៃដន្យ ដើរប៉ះខ្សែលួសដែលម្ចាស់ស្រែ បានតភ្ជាប់ខ្សែភ្លើងបណ្ដាញអគ្គិសនីពីផ្ទះរបស់ខ្លួនទៅហ៊ុព័ទ្ធដីធ្វើដីស្រែកើតហេតុ នៅទិសខាងលិចផ្ទះ ចម្ងាយប្រហែល៧០ម៉ែត្រ ដើម្បីឆក់សត្វកណ្ដុរ កុំឱ្យស៊ីស្រូវ បណ្ដាលឱ្យឈ្មោះ ភួន ផង់ ជាបងស្លា ប់ភ្លាមៗតែម្ដង។ ចំណែកឈ្មោះ ភួន ភិត ហៅចិន ជាប្អូនរងរបួស(ស ន្លប់) ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពួក។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ រកឃើញកាំភ្លើងខ្យល់កែច្នៃជាមួយសម្ភារ:មួយចំនួនជារបស់ជនរងគ្រោះ និងធ្វើការនាំខ្លួនអ្នករាយខ្សែលួសឆក់សត្វកណ្ដុរ ឈ្មោះ យ៉ៃ យឿត មកធ្វើការសួរនាំ។
ជនសង្ស័យជាម្ចាស់ស្រែបានឆ្លើយសារភាពថា រូបគេពិតជាបានរាយបណ្ដាញចរន្តភ្លើងអគ្គិសនីជុំវិញដីស្រែដើម្បីឆក់សត្វកណ្ដុរ កុំឱ្យស៊ីស្រូវមែន តែចៃដន្យ ជនរងគ្រោះ២នាក់បងប្អូនដើរមកប៉ះខ្សែ បណ្ដាលឲ្យឆ្លងឆក់ស្លា ប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ង ន់បែបនេះ៕